សូមអរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យជប៉ុនខ្លាំងណាស់ ជាមន្ទីរពេទ្យទី៩ហេីយ ដែលក្រុមគ្រួសារស្ត្រីមានផ្ទៃពោះម្នាក់បែកទឹកភ្លោះ​តែមិនទាន់ឈឺពោះ ហេីយដឹកតាមម៉ូតូចូលពិនិត្យមេីល៨មន្ទីរពេទ្យរួចហេីយមិនទទួលឡេីយ

រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះកូនដំបូងម្នាក់មិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ អស់រយៈពេលជាច្រើនម៉ោង

ទើបក្រុមគ្រួសារ ដឹកបញ្ជូនទៅរកមន្ទីរពេទ្យ ដោយមានបងប្អូនអ្នកសារព័ត៌មានយើងជួយជូនទៅមន្ទីរពេទ្យដែរ

តែចូលមន្ទីរពេទ្យមួយហើយ ដោយមិនដឹងមូលហេតុអ្វីឡើយ ក៏បន្តទៅមន្ទីរពេទ្យមួយទៀត អស់រយៈពេលជិត៤ម៉ោង

មកដល់មន្ទីរពេទ្យទី៩ គឺមជ្ឈមណ្ឌល គាំពារ មាតា និង ទារក (ពេទ្យជប៉ុន)

ក្រុមគ្រូពេទ្យបានទទួលពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួយសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យហើយ។

ហេតុការណ៍មិនដែលធ្លាប់ជួបប្រទះនេះបានកើតឡើងកាលពីវេលាម៉ោង០១៖៣០នាទីយប់រំលងអធ្រាត្រ

ចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

ក្រុមគ្រួសារសាច់ញាតិស្ត្រីដែលបែកទឹកភ្លោះខាងលើនេះ បានប្រាប់ក្រុមការងារខ្មែរណូតថា

ស្ត្រីមានផ្ទៃពោះខាងលើនេះ មានឈ្មោះ ណា រុណ អាយុ​ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិវត្តចា

ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ប្ដីមានឈ្មោះ ឡេង វាសនា អាយុ ២០ឆ្នាំ មុខរបរអ្នកដឹកទឹកសុទ្ធ

មានស្រុកកំណើតនៅខេត្តព្រៃវែង។ ទាំងពីរនាក់ប្ដីប្រពន្ធស្នាក់នៅបន្ទប់ជួលមួយកន្លែង នៅម្ដុំផ្សារទួលពង្រ

ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រោយពេលសម្រាលកូនរួច គាត់កំពុងសម្រាក នៅបន្ទប់២១២ គ្រែលេខ៣ នៃមន្ទីរពេទ្យជប៉ុន

ដើម្បីតាមដានសុខភាព ម្ដាយនិងកូនបន្តសិនផងដែរ។ ក្រុមគ្រួសារនិងសាច់ញាតិ ក៏បានថ្លែងអំណរអរគុណយ៉ាងខ្លាំង

ដល់ក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌល គាំពារ មាតា និងទារក ហៅកាត់ថា(ពេទ្យជប៉ុន) ដែលបានទទួលពិនិត្យ

និងបានយកចិត្តទុកដាក់សម្រាលកូនបានដោយជោគជ័យនេះ។ បើសិនជាមាន សប្បុរសជនណាមានចិត្តអាណិតអាសូរដល់

ស្ត្រីខាងលើនេះ សូមទំនាក់ទំនងលេខរបស់នាងផ្ទាល់ 070268598 ៕

Related posts

Leave a Comment