រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទ.ប់ក្រុងព្រះសីហនុ ១៤ថ្ងៃ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទ.ប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើក

ឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបិទខ្ទ.ប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦

ខែឧសភា។ ក្នុងកំលុងពេលបិទខ្.ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់

ស្បៀងអាហារប៉ុណ្ណោះ។

Related posts

Leave a Comment