តោះ មកស្គាល់ស្តេច ៥ ព្រះអង្គ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក

ព្រះមហាក្សត្រ ជាបុគ្គលមួយរូបដែលត្រូវបានចាត់ទុកថាជាអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ។ រាជ្សវង្សានុវង្សជុំវិញសាកលលោកនេះ គឺមានព្រះរាជទ្រព្យពុំដូចគ្នានោះឡើយ ដោយអាស្រ័យទៅលើមុខជំនួញដែលក្តោបក្តាប់ក្នុងដៃ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកបង្ហាញរាជវង្សានុវង្សស្តេចចំនួន ៥ ព្រះអង្គដែលមានព្រះរាជទ្រព្យច្រើនជាងគេបំផុតនៅក្នុងពិភពលោក មានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ស្តេច Hans Adam ទី ២ នៃប្រទេស LIECHTENSTEIN

ស្តេច Hans Adam ទី ២ នៃប្រទេស LIECHTENSTEIN មានព្រះជន្មាយុ ៧៣ ឆ្នាំ ដោយក្តោបក្តាប់ជំនួញជាច្រើនក្នុងដៃមានដូចជាធនាគារ LGT និង ការវិនិយោគទុនលើអចលនទ្រព្យផ្សេងៗ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៧ ពាន់លានដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ស្តេច Sheikh Khalifa Bin Zayed Al​ Nahyan នៃសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត

ស្តេច Sheikh Khalifa Bin Zayed Al​ Nahyan នៃសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត នៅព្រះជន្មាយុ ៦៩ ឆ្នាំ ទ្រង់មានទ្រព្យសម្បត្តិសរុបប្រាមាណជាង ១៥ ពាន់លានដុល្លារ ដោយទ្រព្យសម្បត្តិភាគច្រើនបានមកពីអាជីវកម្មប្រេង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ស្តេច Salman bin Abdulaziz Al Saud នៃប្រទេសអារ៉ាប់ប៊ីសាអូឌី

ស្តេច Salman bin Abdulaziz Al Saud ជាម្ចាស់ក្រុមប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែលរួមមានការបោះពុម្ពផ្សាយរបស់សារព័ត៌មាន pan-Arab daily, Asharq Al-Awsat និង Al Eqtisadiah ។ ទ្រង់មានព្រះជន្មាយុ ៨២ ឆ្នាំ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១៨ ពាន់លានដុល្លារ ។

២. ស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ

ស្តេច Sultan Hassanal Bolkiah ជាព្រះរាជបុត្រច្បងរបស់ស្តេច Sultan Oman Ali Saifuddin ទី ៣ បច្ចុប្បន្នទ្រង់មានព្រះជន្មាយុ ៧១ ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជាង ២៨ ពាន់លានដុល្លារ ។

១. ស្តេច Maha Vajiralongkorn នៃប្រទេសថៃ

ស្តេច Maha Vajiralongkorn គឺជាស្តេចដែលមានព្រះរាជទ្រព្យច្រើនជាងគេបំផុតប្រមាណជាង ៤៣ ពាន់លានដុល្លារ បច្ចុប្បន្នមានព្រះជន្មាយុ ៦៥ ឆ្នាំ ៕

Related posts