រៀបការយូរដែរហើយ ទើបតែប្តីក្មេងអ្នកនាង Love Riya និយាយត្រង់ៗអំពីរឿងអូនទែន ទែន បែបនេះថា…

ដូចដែលប្រិយមិត្ត ជាច្រើនបានដឹងហើថា កន្លងផុតទៅថ្មីៗនេះ អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយឡែក ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ។បើទោះបីជា អូនទែនទែន មិនមែនជាកូនស្រី បង្កើតរបស់ លោក គីមហៀង ក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលោកបានមើលថែ យ៉ាងយកចិត្តទុកដាក់បំផុត ដូចកូនបង្កើតអ៊ីចឹង មើលទៅពិតជាកក់ក្តៅណាស់។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ ព្រោះតែពេញចិត្តខ្លាំងចំពោះទង្វើរ របស់ អូនទែនទែន ធ្វើឲ្យ ស្វាមី Love Riya នៅលែងសុខហើយ ក៏បានទំលាយបែបនេះ ចេញមកថា “គាត់គឺជាក្មេងដែល រួសរាយ​ រាក់ទាក់ និងមានរបៀប ខ្លាំងណាស់ (ប៉ាស្រលាញ់កូនស្រី) ទែនទែនបងស្រីអាតន”។មើលរូប និងអានសារនេះចប់ គ្រប់គ្នាបង្ហាញអារម្មណ៍ ទំាងនេះចេញមកថា ៖ ក្តីសុខណាស់បង, so cute, មុខស្រដៀងគ្នាពូ, ប៉ាៗដ៏ល្អ, So sweet, គួរឲ្យស្រឡាញ់ណាស់។

Related posts