ស្រូតៗហ្មង! រៀបការបានជាង ១០ ថ្ងៃ Pancake និយាយដល់រឿងយកកូនដំបូងបាត់ហើយ…

កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ Pancake Khemanit តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ បានដឹកដៃគូស្នេហ៍ដែលជាឧត្តមសេនីយ៍ ចូលរោងការហើយ ក្រោយមើលចិត្តគ្នាអស់ជាង ១០ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបអាពាហ៍ពិពាហ៍ បានជាង ១០ ថ្ងៃ Pancake បានចេញមុខទម្លាយអារម្មណ៍ឱ្យដឹងថា៖ «ក្រោយរៀបការរួច បងខ្លាឃ្មុំ គាត់ក៏មកនិយាយប្រាប់ខ្ញុំថា ធ្វើខ្លួនមិនត្រូវ ព្រោះតែខ្ញុំហាក់មើលថែគាត់ជាងមុន ហួងហែងជាងមុន ហើយមានពេលវេលានៅជាមួយគ្នាច្រើនជាងមុន ដែលគាត់ហាក់មិនសូវទម្លាប់ ហេតុដូចនេះធ្វើខ្លួនមិនត្រូវ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហើយគាត់ក៏បានមកនិយាយជាមួយខ្ញុំ រឿងគម្រោងយកកូន ព្រោះគាត់វ័យច្រើនគួរសមដែរហើយ តែចំពោះរឿងនេះ ខ្ញុំសុំឆ្លើយបានត្រឹមថា បណ្តោយតាមធម្មជាតិ តាមដំណើរមិនបង្ខំ មានពេលណាក៏មានពេលហ្នឹងចុះ។ ចំណែកឯ រឿងការងារសិល្បៈវិញ គឺខ្ញុំនៅតែធ្វើការដូចដើម ដោយស្វាមីខ្ញុំគាត់មិនបានហាមអ្វីនោះទេ គាត់មានតែជម្រុញឱ្យខ្ញុំធ្វើអ្វីដែលខ្លួនស្រឡាញ់។ ពួកយើងមានតែលើកទឹកចិត្តគ្នា ហើយមើលថែគ្នាទៅវិញទៅមក»៕

Related posts