ចំជាស្វាមីល្អមែន! លោកឧកញ៉ា ខេមរៈ សិរីមន្ត ទិញឡានទំនើបដាក់ស្លាកលេខពិសេស កាដូឱ្យប្រពន្ធថ្ងៃកំណើត…

បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបឡើងងារជាឧកញ៉ា បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី និង មកដល់ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីជីវិតឯកជនរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយមកដល់ពេលនេះលោក និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជីវិតកំពុងទទួលបានភាពជោគជ័យ ទាំងមុខជំនួញ និង សុភមង្គលក្នុងគ្រួសារនោះ ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រលើកសរសើរ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញលោកបានបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលរថយន្តនោះលោកបានបញ្ជាក់ថាជាកាដូដែលលោកបានទិញសម្រាប់ប្រពន្ធសំណព្វចិត្តរបស់ក្នុងថ្ងៃខួបកំណើត។ រថយន្តថ្មីសន្លាងនេះដែរ គឺមានពណ៌ខ្មៅរលោងស្រិល ជាម៉ាក Jeep ស៊េរីថ្មី ត្រូវបានគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ទៀតនោះ រថយន្តថ្មីដែលលោកបានទិញជាកាដូជូនប្រពន្ធសម្លាញ់នោះ ថែមទាំងប្រើស្លាកលេខពិសេសជាឈ្មោះរបស់លោកទៀតផង។ បើងាកមើលភរិយារបស់ឧកញ៉ា ខេមរៈ សិរីមន្ត វិញ ក្រោយទទួលបានកាដូពីស្វាមីជារថយន្តម៉ាកទំនើបនេះរួច បានបង្ហាញអារម្មណរំភើបសប្បាយរីករាយយ៉ាងខ្លាំង៕

Related posts