កុំប្រហែសឲ្យសោះ!! លោក ជំទាវ ឱ វណ្ណឌីន បានប្រាប់ថា ជំងឺនេះអាចបណ្តាលឲ្យស្លា.ប់បាន (មានវីដេអូ)

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា « ជំងឺអុតស្វា(Monkeypox)នៅពេលដែលឆ្លង អាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតបាន។»

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ BTV News លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា «ជំងឺអុតស្វា(Monkeypox)ដែលកំពុងតែជាក្តីកង្វល់ និងផ្ទុះការរីករាលទៅលើប្រទេសជាច្រើននៅលើសាកលលោកនាពេលបច្ចុប្បន្ននេះ ពុំមែនជាជំងឺអុតស្វាយ ហើយក៏មិនមែនជាជំងឺកញ្ជ្រិលនោះទេ។»

លោកជំទាវបានជម្រាបថា រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) គឺមានលក្ខណៈជាពងទឹកគ្រាប់ធំៗ កើតមានឡើងនៅលើមុខ នៅលើបាតដៃ ដែលប្អូនមួយចំនួននៅតែយល់ច្រឡំ ។នៅក្នុងប្រទេសកម្ពុជាអុតស្វាយគឺមិនមែនជាប្រភេទជំងឺដែលគួរបារម្ភអ្វីឡើយ ព្រោះថានៅពេលជំងឺអុតស្វាយកើតហើយ ក៏ឆាប់បាត់ទៅវិញក្នុងអំឡុង ២-៣សប្តាហ៍ប៉ុណ្ណោះ។

តែអ្វីដែលជាការព្រួយបារម្ភនោះគឺការរីករាលដាលនៃជំងឺអុតស្វា ដែលមានអាការ:ធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាត់បង់ជីវិត ប្រសិនបើពុំទទួលបានការព្យាបាលដិតដល់ ពោលគឺ ជំងឺអុតស្វា (Monkeypox) តាមការសិក្សាស្រាវជ្រាវ គេសង្កេតឃើញថា ក្នុងមនុស្ស ១០នាក់ គឺមាន ០១នាក់បាត់បង់ជីវិត ដោយសារស្ថានភាពនៃដំបៅ ដែលអាចវិវត្ត បង្កអោយមានការក្លាយមេរោគនៅក្នុងខ្លួនរបស់មនុស្សយើង។

សូមជម្រាបថា មកទល់ពេលនេះ ជំងឺអុតស្វា មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែ​ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់ពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ។កុំធ្វេសប្រហែសឲ្យសោះពីព្រោះថា ជំងឺអុតស្ វាគឺជាវីរុសដេលអាចធ្វើការចែកចាយមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ទោះមិនឆ្លងលឿនដូចកូដវីដ-១៩ ក៏មិនមែនមានន័យថា វាមិនឆ្លងដែរ៕ ប្រភព៖ Sabay News

Related posts