មហាជនកើតការសង្ស័យ ក្រោយពីអ្នកនាង សុគន្ធនិសា មិនសូវបង្ហាញភាពស្និតស្នាលជាមួយគ្រួសារនៅលើបណ្ដាញសង្គម។ គេនៅចាំបានថា កន្លងមក ដោយសង្កេតឃើញថា អ្នកនាងសុគន្ធ និសា កម្របង្ហោះរូបភាព បង្ហាញភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃនោះ ក៏មានចម្ងល់ជាច្រើនជុំវិញរឿងនេះ រហូតអ្នកខ្លះគិតថា ប្រហែលជារូបនាងបែកបាក់ជាមួយស្វាមីហើយក៏មិនដឹង។
ជាការពិតណាស់ ក្រោយរៀបការតាមប្រពៃណី អស់រយៈពេលជាច្រើនឆ្នាំទៅហើយ យើងឃើញថាតារាចម្រៀងដែលមានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា និងស្វាមី មិនសូវជាបង្ហាញសកម្មភាព ផ្អែមល្ហែមណាមួយ ជាមួយគ្រួសារ បង្ហាញដល់មហាជន នៅតាមបណ្ដាញសង្គមច្រើនប៉ុន្មាននោះទេ។
ក្នុងនោះ ដោយយូរៗម្ដង ឬទាល់តែមានកម្មវិធីពិសេសអ្វីមួយទើបគេបានឃើញប្ដីប្រពន្ធមួយគូនេះ បង្ហាញមុខជាមួយគ្នា។ ជាមួយគ្នានេះ ដោយសារតែបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានកើតការសង្ស័យថា អ្នកនាង សុគន្ធ និសា និងគ្រួសារប្រហែលជាមានការបែកបាក់គ្នាទើបមិនដែលឃើញបង្ហាញមុខជាមួយគ្នាសោះ។
យ៉ាងណាមិញ ក្រោយពីមានមហាជនជាច្រើនបានកើតការសង្ស័យមានចម្ងល់ខ្លាំងបែបនេះ តារាចម្រៀងដ៏ស្រគត់ស្រគុំមួយដួងនេះ ក៏បានលើកឡើងថា ទម្លាប់ក្នុងគ្រួសារនីមួយៗមិនដូចគ្នា ហើយគ្មានការបែកបាក់នោះឡើយ ដោយហេតុថា ស្វាមីរបស់អ្នកនាង គឺជាមនុស្សមិនសូវចូលចិត្តការថតរូបបង្ហាញសកម្មភាពផ្សេងៗនៅលើបណ្ដាញសង្គមនោះឡើយ និយាយរួមគឺ អត្តចរិត សម្ដីសំដៅ ក៏ដូចជាអាកប្បកិរិយា ខុសគ្នា។ ម្យ៉ាងវិញទៀត អ្នកនាងក៏បានបន្តថា ខ្លួនមិនបានចង់លាក់ស្វាមីនោះទេ ដោយសារតែ ស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ដូច្នេះហើយមិនអាចយកគាត់មកសម្ដែងជាមួយបានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖