ភ្ញាក់ផ្អើលជាខ្លាំង!! មុខស្រដៀង ចែ ដាណា ណាស់ បេក្ខនារី ប្រឡងក្នុងកម្មវិធីទេ តែសម្លេងវិញស្មានតែចាក់ ឌីស បានធ្វើឲ្យគណៈកម្មការលើកឡើងថា….(មានវីដេអូ)

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្ដាហ៍​ទី​៣ បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ ដោយ​ចម្រាញ់​បាន​បេក្ខជន បេ​ក្ខនារី​មាន​សមត្ថភាព​ចំនួន​២៣​រូប​។​

​ក្នុងចំណោម​២៣​រូប​នេះ អ្នកទស្សនា​មួយចំនួន​ បាន​ចាប់អារម្មណ៍​ទៅលើ​បេ​ក្ខ​នារី​មួយរូប​ស្ថិត​ក្នុង​វ័យ​២៨​ឆ្នាំ ឈ្មោះ ធី ចាន់​ធា ដោយសារតែ​ច្រៀង​ដូច​ចាក់​ឌី​ស ហើយ​មុខមាត់​ស្រដៀង​ទៅ​នឹង​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​ទៀតផង​។​

​បេ​ក្ខ​នារី មកពីខេត្តបាត់ដំបងរូបនេះ បាន​លើកយក​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​រាត្រី​ទឹកឃ្មុំ​» មក​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​គណៈកម្មការ ដោយ​គ្រាន់តែ​ចាប់ផ្ដើម​ច្រៀង​ភ្លាម សំឡេង​ដូច​ចាក់​ឌី​ស​ទៅហើយ ដោយ​ច្រៀង​បាន​យ៉ាង​ពីរោះ រណ្ដំ ផ្អែម ស្រទន់ ស្ដាប់​ហើយ​ចង់​ងងុយដេក​តែម្ដង​។​

ក្រោយ​ច្រៀង​បទ​ប្រឡង​ចប់ និង​ទទួលបាន​ការសរសើរ​ហើយ​នោះ​, បេ​ក្ខ​នារី​ម្នាក់នេះ ថែមទាំង​ច្រៀង​សម្ដែង​កាត់សក់​បង្កក់​សេរី បាន​យ៉ាង​ល្អ ដោយ​ចាប់​ដៃគូ​ជាមួយ​លោក ណុប បា​យ៉ា​រិ​ទ្ធ ញាំ​ង​ឲ្យ​កម្មវិធី​ទាំងមូល​ពោរពេញ​ដោយ​សំណើច ព្រោះតែ​ពាក្យ​កំប្លុកកំប្លែង​តួ​ទេវតា​ប្រុស​នោះ​។​

ការ​ច្រៀង​បង្ហាញ​សមត្ថភាព រួម​នឹង​ច្រៀង​សម្ដែង​បន្ថែម​បាន​យ៉ាង​ល្អ​នេះ មិន​ធ្វើ​ឲ្យ​គណៈកម្មការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​«​យេ​ស​»​ចំនួន​៤​ដល់​បេ​ក្ខ​នារី​រូប​នេះ​ឡើយ​។ លើសពីនេះ សំបុត្រ​មាស​នោះ ត្រូវបាន លោក ឆន សុវណ្ណ​រាជ យកទៅ​ប្រគល់​ដោយផ្ទាល់ និង​ខ្វែង​ដៃ​គ្នា​ជូន​ត្រឡប់​ទៅវិញ​ផងដែរ។

ងាក​មក​អ្នកទស្សនា ក្រៅពី​នាំគ្នា​សរសើរ​ថា បេ​ក្ខ​នារី​ម្នាក់នេះ មាន​សំឡេង​ពីរោះ ដូច​ចាក់​ឌី​ស ស្រទន់ ផ្អែម លួងលោម ស្ដាប់​ហើយ​ចង់​ងងុយដេក​នោះ អ្នកខ្លះ​ថែមទាំង​ចាប់អារម្មណ៍​ថា រូបនាង មុខ​ស្រដៀង​អ្នកស្រី ទ្រី ដា​ណា ទៀតផង រហូត​លើកឡើងថា «​ដូច​ទ្រី​ដា​ណា​ហើយ​ច្រៀង​ពិ​រោះ​ទៀត​, មុខ​បង​ដូច បងស្រី ទ្រី​ដា​ណា​ម្លេះ​»៕

ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Related posts