ក្រោយវេជ្ជបណ្ឌិតវ័យក្មេងដ៏កម្សត់មួយរូប ដែលតែងជួយស្រោចស្រង់អាយុជីវិតកុមារជាច្រើននាក់មន្ទីរពេទ្យព្រះអង្គឌួង បានស្លាប់បាត់បងជីវិតដោយសារតែជំងឺដ៏កាចសាហាវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានសេចក្តីសោកស្ដាយនិងអាណីតស្រណោះជាពន់ពេក។
វីដែលគួរឲ្យរំជួលជាងនេះទៅទៀតនោះគឺក្រោយលោកវេជ្ជបណ្ឌិត បានចេកចេញទៅ ភរិយាជាទីស្រឡាញ់របស់លោក បានបង្ហោះជាសារស័ព្ទដ៏វែងអន្លាយនឹករលឹកដល់ប្រវត្តិតស៊ូដ៏កម្សត់ អនុស្សាវរីយ៍ពេលវេលាកន្លងដែលលោកវេជ្ជបណ្ឌិតជាមេគ្រួសារ ជាឧត្តមស្វាមីដ៏ល្អ ចេះមើលថែថ្នមថ្នាក់ភរិយានិងកូនជាទីស្រឡាញ់ក្លាយទៅគ្រួសារមួយដ៏កក់ក្តៅកម្ររកបាន។
យោងទៅតាមគណនី Thy samedy បានបានរៀបរាប់ថា «ប្ដីអូនល្អលើសហើយដឹងទេ ៦ឆ្នាំ៣ខែហើយដែរយើងរៀបការ បងមិនដែលទៅណាចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យក៏រត់មកផ្ទះជួយបិទទ្វាអោយប្រពន្ធហើយទៅយាមវិញ ប្រពន្ធឈរលក់យូរមិនបានរត់ទៅជួយជំនួសអោយអូនអង្គុយមិនអោយឈយូរទេខ្លាចឈឺជើង ៦ឆ្នាំអូនមិនដែលហត់ចិត្តសោះបងថ្មមផ្លូវចិត្តនឹងកាយប្រពន្ធណាស់»
មានរឿងមួយទៀតដែលគួរស្រណោះជាទីបំផុត ភរិយារបស់លោកឲ្យដឹងទៀតថា លោកគ្រូពេទ្យស្រឡាញ់កូនខ្លាំងណាស់ ទោះមកពីធ្វើការហត់យ៉ាងណាក៏រត់ថើបកូនសិនដែរ លើសពីនេះគ្រួសាររបស់លោក តស៊ូមួយគ្នាតាំងពីញាំមីមួយកញ្ចប់២នាក់ តស៊ូរហូតមកដល់សព្វថ្ងៃ ពេលភរិយាយំលោកគ្រូពេទ្យជាអ្នកជូតទឹកភ្នែកឲ្យ ចេះមើលថែស្រឡាញ់គ្រួសារខ្លាំងណាស់
លើសពីនោះភរិយារបស់លោកគ្រូពេទ្យបានរៀបរាប់ទាំងទឹកភ្នែកទៀតថា «ប្ដីអូនសង្ហាណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរិកស្លូតបូត ស្មោះត្រង់ ៥ថ្ងៃហើយដែលបងទុកអូនអោយគេងគ្មានបង អូននឹកបងចង់អោបបងអោយពេញដៃដូចមុន ចង់អោយបងកាន់ដៃអូនពេលគេង អូនស្រលាញ់ប្ដីណាស់ អូននឹងរក្សាការស្រលាញ់ប្ដីក្នុងបេះដូងអូនអស់មួយជីវិត នាទីចុងក្រោយបងមានត្រឹមរូបថត អូននឹងសន្យាថាមើរកូនយើងទាំង២អោយល្អបំផុត សូមប្ដីទៅកាន់សុគតិភព សូមជាតិក្រោយកុំអាយុខ្លីចឹងទៀតណាបង អាយុវែងដល់ចាស់កោងខ្នង»។
សូមជម្រាបថា លោកវេជ្ជបណ្ឌិត ធី សាមឺឌី ឯកទេសទារកនិងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណៈភាពកាលពីវេលាទាបភ្លឺ នៅថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2022 នេះ ដោយជំងឺគាំងបេះដូង។