រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាជាខ្លាំង ក្រោយរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវព្រះមហាក្សត្រប្រទានងារ ជា ឧកញ៉ា កាលពីដើមឆ្នាំ ២០២២ កន្លងទៅនេះ។
យ៉ាងណាក្តី មានមហាជនជាច្រើន ផ្ទុះចម្ងល់ជាខ្លាំង ថាតើ ក្រោយបានងារជាឧកញ៉ា ខ្ពស់យ៉ាងដូច្នេះ តើតារាចម្រៀងរូបនេះ នៅបន្តអាជីពជាសិល្បករខ្មែរ ទៀតដែរឬយ៉ាងណា ខណៈដែលសព្វថ្ងៃនេះ រូបលោកក៏កំពុង មមាញឹកខ្លាំង ក្នុងវិស័យអចលទ្រព្យ?
ទន្ទឹមនឹងនេះ ក្នុងថ្ងៃបើកសម្ពោធការិយាល័យកណ្តាល លក់ដីឡូត៌របស់លោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងក្នុងសន្ទរកថា សង្កត់ធ្ងន់ថា ៖ សម្រាប់ខ្ញុំ សិល្បៈជាដើមកំណើតរូបលោក ហើយមនុស្សគេមិនឲ្យភ្លេចដើមកំណើតឡើយ បើទោះបីជា រូបលោកកំពុងជោគជ័យវិស័យអចលទ្រព្យ ឬការរកស៊ីអ្វីឡើយ ប្រសិនបើ នរណាម្នាក់ហាមរូបលោកមិនឲ្យច្រៀងនោះ រូបលោកគឺមិនព្រមដាច់ខាត មិនតែប៉ុណ្ណោះ នៅពេលប៉ុន្មានខែខាងមុខនេះ ខ្ញុំនឹងSurpriseបងប្អូន ជាមួយអ្វីដែលលើសពីចម្រៀង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖