ជាសង្សាប្រាប់ថាប្អូនស្រី!!! និយាយចឹងទៅវិញដឹងតែត្រូវហើយប្អូនប្រុស តែមានអីដល់ពេលឡើងច្រៀង ពិរោះដល់ថ្នាក់គណៈកម្មការ និយាយលែងចេញ រកកន្លែងកែរមិនឃើញ (មានវីដេអូ)

ក្នុងចំណោមបេក្ខជន បេក្ខនារី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol Season4 វគ្គ Judge Audition សប្ដាហ៍ទី៣ ដែលប្រព្រឹត្តិទៅនាចុងកន្លងទៅនេះ គេកត់សម្គាល់ឃើញថា មានអ្នកច្រៀងពិរោះច្រើន ហើយក្នុងចំណោមបេក្ខភាពលេចធ្លោទាំងនោះ បេក្ខជនម្នាក់ ឈ្មោះ ឡាច ណុច អាយុ១៩ឆ្នាំ បានចក់យកចំណាប់អារម្មណ៍ទស្សនិកជនបានយ៉ាងច្រើន។

ហើយក៏ទទូលបានការកោតសរសើរពីគណកម្មារទាំង៤មិនធម្មតាទេ។ គណកម្មការណុបប៉ាយ៉ារិទ្ធិដែលពូកែរចាប់កំហួស និងស្តាប់កម្រិតសំឡេងបានយ៉ាងសុក្រឹតនោះ បានលាន់ម៉ាត់ថា ឡាច ណុច ខ្លួនក្មេងសំឡេងចាស់ ស្តាប់ទៅសំឡេងហាកមិនសមនឹងមាឌ ប្រៀបបាននឹងអ្នកចំរៀងមានបទពិសោធន៍លើវិស័យសិល្បៈយូរឆ្នាំ។

ក្រៅសំឡេងដ៏ក្រអូនក្រអៅមានមនោសញ្ចេតនា នៅមានចំណុចរសើបមួយទៀត ដែលឆកយកបេះដូងមហាជនបានច្រើនឲ្យគាំទ្រ ឡាច ណុច នោះក៏ព្រោះតែ យុវជនរូបនេះ មានចរឹកស្លូតបូត មិនអួតអាងមើលទៅគួរឲ្យអាណិត។ លើសពីនេះ គេចាប់អារម្មណ៍យុវតីម្នាក់ដែលឡាចណុចដឹកដៃឡើងមកសង្វៀនប្រឡងដើម្បីលើកទឹកចិត្តកុំឲ្យខ្លួនភ័យ។ យុវតីម្នាក់នេះ ពេលពិធីករសួរ ឡាចណុចប្រាប់ថា ត្រូវជាប្អូនស្រី។ តែធាតុស្រីស្អាតម្នាក់់នេះគឺជាសង្សាររបស់ណុង។ ឡូមែនbro.នេះ វៃសុទ្ធហៅសង្សារមកកំដរច្រៀង។

តាមរយៈដឹកដៃsweet heardឡើងមកលើឆាកហើយកុហកគេថា ប្អូនស្រីនេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកចូលខំមិនឌឺដងព្រោងព្រាត៖ ទៅផ្ទះវិញដឹងតែត្រូវបីពិលហើយប្រូ។ ខ្លះទៀតថា ទៅផ្ទះវិញអំបិលហើយប្រូ និងថា ទៅផ្ទះវិញដឹងតែចប់ហើយ តែសំណាងចេះកែទាន់។ ចំណែកអាខោនមួយនេះវិញថា សើចឲ្យហើយទៅដល់ផ្ទះដឹងហើយឌីជេសុំបទ ស្អែកឡើងបែកគ្នា…។ល។៕ អូសចុះស្តាប់គាត់ច្រៀង៖

Related posts