គួរឲ្យសរសើរខ្លាំងណាស់!! តារាខ្មែរ ស្ទើរទាំងអស់ទៅចូលរួម ទាំងថ្ងៃបុណ្យសព និងខួប ៧ ថ្ងៃ ឪពុកម្តាយ ធារិកា នេះសបញ្ជាក់ឲ្យឃើញអំពីគ្រួសារមួយៗ ថាមានញាតិឬយ៉ាងណា (ទង្វើល្អមិនចេះសាមសូន្យ)

ហ្វេសប៊ុក៖ ដំណឹងមរណភាពរបស់ឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនជាច្រើនមានការតក់ស្លុតជាខ្លាំង ព្រោះហាក់ឃើញនឹងភ្នែកស្រស់ៗពេក ទើបនឹងដើរលេងសើចសប្បាយជាមួយគ្រួសារ មិនទាន់ប៉ុន្មានផង ស្រាប់តែមកជួប គ្រោះថ្នា.ក់ក្រ.ឡា.ប់រថយន្តរហូតបាត់បង់ជីវិត ។

មួយវិញទៀត អ្វីដែលមហាជនសម្គាល់ឃើញយ៉ាងច្បាស់ ហើយផ្ទុះការកោតសរសើរនោះគឺ បងប្អូនសិល្បករ សិល្បការិនីខ្មែរជាច្រើន បានជួយជ្រោមជ្រែងរៀបចំពិធីបុណ្យស.ព របស់ឪពុកម្តាយតារាចម្រៀងស្រីរូបនេះ នៅឯវត្តស្ទឹងមានជ័យ នៅយប់ថ្ងៃកើតហេតុភ្លាមៗ គេឃើញវត្តមាន តារាច្រើនដួងទៅចូលរួមទាំងយប់ ក្នុងទឹកមុខស្រពាប់ស្រពោន និងស្រណោះជាខ្លាំង ។

មិនខុសគ្នាឆ្ងាយនោះឡើយទេ បើក្រឡេកទៅមើលទិដ្ឋភាព ពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃរបស់ឪពុកម្តាយ ធារិកា វិញក៏មានវត្តមាន សិល្បករសិល្បការិនីខ្មែរល្បីៗជាច្រើនដួងទៅចូលរួម បើទោះបីជាម្នាក់ៗរវល់នឹងភារិកិច្ចផ្ទាល់ខ្លួនយ៉ាងណា ក៏នៅតែឆ្លៀតពេលទៅចូលរួមផងដែរ ដែលនេះបង្ហាញពីទំហំទឹកចិត្តរបស់បងប្អូនសិល្បករ ជួយគ្នាក្នុងគ្រាមានលំបាកពិតៗតែម្តង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts