អីយ៉ាស!!! អាយដលកាន់តែចាស់កាន់តែស្អាត ពេជ្រ សោភា ត្រូវមហាជនសរសើរ មិនដាច់ពីមាត់ នូវសម្រស់ក្នុងវ័យ៣៨ឆ្នាំ

កម្សាន្ត៖ ពិតណាស់ ពេជ្រ សោភា គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំ ជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៤មកម៉្លេះ។

មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីដែលមានសម្រស់ចាំផងដែរ បើទោះបីជា សោភា អាយុក្បែរៗ៤០ឆ្នាំ ក៏ពិតមែន ប៉ុន្ដែសម្រស់របស់នាងមិនចាញ់ក្មេងៗនោះទេ ពេជ្រ សោភា នៅតែមានសម្រស់ក្មេងវ័យហាក់មិនប្រែតាមអាយុសោះ។ ជាពិសេស តារាចម្រៀងប្រចាំផលិកម្មហង្សមាស រូបនេះ​ មានរាងដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បាន។

ជាក់ស្ដែង ក្នុងវ័យ៣៨ឆ្នាំ តារាចម្រៀងស្រីរូបនេះរឹតតែធ្វើឲ្យអ្នកគាំទ្រសរសើរពីសម្រស់ព្រាត ខណៈដែលរូបនាងបានបង្ហោះរូបភាពកាលពីអាយុ១៦ ឆ្នាំ ធៀបនឹងបច្ចុចប្បន្ន គឺខុសគ្នាដាច់តែម្ដងគឺការវិវត្តវ័យរបស់នាងគឺប្រែមកកាន់តែលេចធ្លោ ដោយហេតុថាកាលពីអាយុ១៦ឆ្នាំ សោភា ហាក់មានសម្បុរមិនភ្លឺថ្លា ការតុបតែងខ្លួនមិនទាន់សម័យដូចបច្ចុប្បន្ន ដែលជាហេតុធ្វើឲ្យ ទស្សនិកជន មានមតិថាវ័យនៅពេលបច្ចុប្បន្នគឺស្អាតជាងបែបនេះ៕

ប្រភព៖ ខ្មែរឡូត

Related posts