ស្មានតែតុក្កតា!! ទេព​ បូព្រឹក្ស លេងមួយក្បាច់នេះធ្វើឲ្យ ហ្វេនៗមើលលែងស្គាល់ហើយ ក្រោយធ្វើច្រមុះថ្មីរួច អ្នកណាៗឃើញហើយក៏សរសើរថាស្អាតមិនដាច់ពីមាត់

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងលំដាប់ជួរមុខ កញ្ញា ទេព​ បូព្រឹក្ស នៅតែមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ និងមានអ្នកគាំទ្រតាមដាន ចាប់អារម្មណ៍ ចូលចិត្តរូបនាងច្រើន ដោយសារតែតារាស្រីរូបនេះ តែងតែមានអ្វីថ្មី ប្លែក សម្រាប់អ្នកគាំទ្ររហូត មិនថាទាំងបទចម្រៀង ការប្រើជីវិតឯកជនដ៏សម្បូរបែប ពិសេសគឺការនិយមធ្វើខ្លួនរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ទេព​ បូព្រឹក្ស ក៏បានបង្ហោះរូបភាពមួយចំនួននៅលើគណនីបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកណាៗឃើញហើយក៏សរសើរថាស្អាតមិនដាច់ពីមាត់។

ដោយក្នុងនោះ រូបភាពទាំងនោះ នាងបានផាត់មុខបែបឃ្យូតៗ ជាមួយឈុតពណ៌ក្រហម បូករួមនឹងសម្រស់របស់នាងដែលទើបតែ.វះ.កា.ត់.ធ្វើខ្ទង់ច្រមុះថ្មីថែមទៀតនោះ មើលទៅ ទេព​ បូព្រឹក្ស កាន់តែស្អាតឡើងៗ មើលស្ទើរលែងចង់ស្គាល់ ហើយអ្នកខ្លះក៏ថាស្អាតដូចតុក្កតាជ័រយ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖

Related posts