វីដេអូស្តែងៗ ចោរមួយក្រុមមានគ្នា៤នាក់បានប្លន់ម៉ូតូ និងទូរស័ព្ទបុគ្គលិកដឹកម្ហូប ហើយរត់គេចខ្លួនបាត់ស្រមោល

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរស័ព្ទដៃរបស់បុគ្គលិកដឹកម្ហូបអាហារ E-Gets ហើយគេចខ្លួនបាត់ស្រមោល។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក DeNh Ī-FoXz កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា៖

«សូមពុកម៉ែបងប្អូនជួយស៊ែរផង 🙏🏽 វីដេអូ ហេតុការណ៍នៅខាងក្រោមករណីចោរ 4 នាក់ជិះម៉ូតូ 2 គ្រឿងបានប្លន់យកម៉ូតូបុគ្គលិក E-Gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូកនៅថ្ងៃទី 12-5-2022 នៅវេលាម៉ោងប្រហែល 9 និង9នាទីយប់ មានចោរមួយក្រុមមានគ្នា 4 នាក់ជិះម៉ូតូចំនួន 2 គ្រឿង 1គ្រឿងមិនស្គាល់ម៉ាក

មួយគ្រឿងទៀតម៉ាក Yamaha Exciter បានទាញយកកាំភ្លើងពីរដើមមកផ្ចុងរួចប្លន់យកម៉ូតូ និងទូរស័ព្ទដៃ ទីតាំងដែលពួកចោរបានប្លន់ផ្លូវម្ដុំគីរីរម្យ បានប្លន់យកម៉ូតូម៉ាក Honda drem ស៊េរី 2016 ពណ៌ខ្មៅ ដែលមានផ្លាក់លេខ 1HD-4502 Phnom penh បើបងប្អូនបានឃើញជួយទាក់ទងមកពួកខ្ញុំផង 🙏🏽🙏🏽🙏🏽 បើបងៗប៉ូលីសបានឃើញសូមជួយបើកការស្រាវជ្រាវរកជនល្មើសឲ្យផង🙏🏽🙏🏽🙏🏽»៕ ប្រភព៖ ខ្មែរណូត