សោកស្ដាយខ្លាំងណាស់! វីរកីឡាការិនី ខាន់ ចេសា មិនអាចចូលប្រកួតដណ្ដើមមេដាយមាសពី Sea Games នៅវៀតណាម

យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្តម វ៉ាត់ ចំរើន នាយកបេសកកម្មស៊ីហ្គេម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ឱ្យដឹងថា វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ ២ក្រាម ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង និងស្នើសុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រ ជុំវិញករណីនេះ ដែលធ្វើឲ្យកម្ពុជា បាត់បង់ឱកាសដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ តាមរយៈវីរៈកីឡាការិនីឆ្នើមរូបនេះ ៕ ប្រភព៖ Sabay News