
ខេត្តកណ្តាល ៖ ពិតណាស់ កាលពីល្ងាចម្សិលមិញនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ដើមឈើទាលដ៏ធំសម្បើមមួយដើមបានផុសនៅកណ្តាលទន្លេបាសាក់ ត្រង់ចំណុចឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្នុងនោះ គេឃើញមាន ប្រជាពលរដ្ឋច្រើនកុះករទៅបុណ្យស្រន់ សុំក្តីសុខនៅទីនោះ ប៉ុន្តែ ខណៈពេលរកឃើញ ដំបូងឡើយ រថយន្តស្ទូច២គ្រឿង មិនអាចស្ទូចដើមឈើនេះ ឡើងលើគោករួចឡើយ។
ផ្ទុយទៅវិញ មកដល់មុននេះបន្តិច តាមប្រភព BTV គឺដើមឈើមួយដើមនេះ ត្រូវបានស្ទូចរួចចេញពីទឹកទន្លេហើយ ដោយបច្ចុប្បន្ននេះ ត្រូវបានរក្សាទុកដោយអាជ្ញាធរ។
គួរបញ្ជាក់ផងដែរ មេឃុំឈើទាល លោកស្រី អ៊ុក សឿន បានប្រាប់ឲ្យដឹងថា ដើមឈើទាលមួយដើមនេះ មានអាយុកាលប្រមាណ ៥០០រយឆ្នាំមកហើយ ប៉ុន្តែ វាត្រូវបានដួលលិចចូលក្នុងទឹកទន្លេ តាំងពី២០០ឆ្នាំមុន នេះបើតាមពាក្យចាស់ក្នុងភូមិដំណាលមក ឃុំនេះមានឈ្មោះ «ឈើទាល» ព្រោះដើមឈើមួយដើមនេះ។
ជាមួយគ្នានេះ មេឃុំឈើទាលបាន បន្ថែមថា តាមពិតដើមឈើទាលនេះបានកប់ជ្រៅក្នុងបាតទន្លេបាសាក់ ដោយសារតែ ការបាក់ស្រុតនោះរាប់រយឆ្នាំ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺរាល់ទូក ឬកាណូតឲ្យតែមកដល់ត្រង់ចំណុចនេះតែងតែគឿងជាប់ រហូតដាក់សញ្ញាចំណាំ តែត្រូវប្រជាជន យល់ថាប្រហែលជាដីដុះហើយទន្លកាន់តែរាក់ ហើយមិននឹកស្មានថា មានដើឈើទាលនៅចំណុចនោះទ្បើយ តាមពិត គឺមិននឹកស្មានជា ដើមឈើទាលមួយដើមនេះ ទាល់តែសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖