កាលពីម្សិលមិញនេះ Miss Grand Cambodia រូបនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គម តាមរយៈរូបថតក្នុងឈុតស៊ិ.ចស៊ីគួរឲ្យ
ទាក់ទាញ។ នៅក្នុងនោះ បវរកញ្ញាឆ្នាំ២០១៩ ដេត ស្រីនាដ បានបង្ហោះរូបក្នុងថ្ងៃនៃក្ដីស្រលាញ់ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជា
ខ្លាំង។
ជាមួយគ្នានេះដែរ ស្រីនាដ ពាក់រ៉ូបម៉ូតដ៏ស្រស់ស្អាតមួយ សមជាមួយម៉ូតសក់ផងនោះ ធ្វើឲ្យនាងមើលទៅកាន់តែលេចធ្លោ។ ជា
ពិសេស បរវកញ្ញារូបនេះ ពូកែធ្វើស្ទាយ៍ថតរូប ព្រមទាំងមានសម្រស់ស្អាត ច្រមុះស្រួច បបូរមាត់ក្រាស់ មិនសរសើរមិនបាន។
ទន្ទឹមនឹងនោះ ស្រីនាដ ក៏មានសមត្ថភាពសិល្បៈផងដែរ មិនថាតែ ដើរម៉ូត សម្ដែង នោះទេ តារាស្រីតូចច្រឡឹងរូបនេះ ធ្វើ
បានយ៉ាងស្ទាត់ជំនាញ។ លើសពីនោះ នាងទទួលបានការស្រលាញ់គាំទ្រពីមហាជនយ៉ាងច្រើន ដែលធ្វើឲ្យពេលបង្ហោះរូបម្ដងៗគេ
ចាប់អារម្មណ៍ជានិច្ច៕
ប្រភព៖ Sreyneat Det