Wow ពិធីការិនីល្បី កញ្ញា ឌួង ហ្សូរីដា ខំថែរក្សាសក់វែងអ.ន្លា.យអស់រយពេល ២៣ ឆ្នាំមកហើយ ពេលនេះ ដាច់ចិត្តកា.ត់សក់ជាទីស្រឡាញ់ ដើម្បីធ្វើរឿង…

មហាជននិយមតាមដានជីវិតសិល្បៈ និង ឯកជនរបស់តារាស្រី ឌួង ហ្សូរីដា ច្បាស់ជាធ្លាប់បានជ្រាបហើយថា ពិធីការិនីល្បីឈ្មោះរូបនេះតាំងពីចា.ប់ផ្តើម.បោះ.ជំ.ហា.នលើវិថីសិល្បៈមកទល់ពេលនេះគឺ តែងតែថែរក្សាសក់របស់កញ្ញាបានវែងអ.ន្លា.យរហូតអស់រាប់ឆ្នាំមកហើយ។

យ៉ាងណា ស្រាប់តែថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ កញ្ញា ឌួង ហ្សូរីដា បានដា.ច់.ចិត្តកា.ត់សក់វែងអ.ន្លា.យត្រឹមចង្កេះរបស់ខ្លួន មកត្រឹមលើស្មាដើម្បីចូលរួមថត MV ប្រវត្តិសាស្ត្រជាការផលិតក្នុងការដឹកនាំរបស់លោក ហ្វៃ សំអាង និង អ្នកនាង ចន ចន្ទលក្ខិណា។

បើតាមការឱ្យដឹងពីកញ្ញា ឌួង ហ្សូរីដា បានប្រាប់លើគណនីហ្វេសប៊ុកថា សក់របស់កញ្ញាបានរក្សាទុកមិនដែលកា.ត់រយៈពេល ២៣ ឆ្នាំហើយ ហើយ MV ដែលកញ្ញាបានលះ.ប.ង់សក់កា.ត់ខ្លីភ្លាមៗនេះ គឺជា «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធ និង ជារឿងពិតរបស់សម្តេចតេជោ ហ៊ុន សែន។

កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់លម្អិតថា ៖ «17-01-2022 ថ្ងៃនេះជាថ្ងៃសីល ១៥ កើត ខ្ញុំបាន.លះ.ប.ង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់គឺ (សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្ថិសាស្រ្តមួយនេះ «ជីវឹតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធ និង ជារឿងជីវិតពិតដ៏កម្សត់របស់សម្តេចពុកតេជោ។

រយៈពេល ២៣ ឆ្នាំ ដែលខ្ញុំទុកសក់វែងត្រឹមច.ង្.កេះ.រហូតតាំងពីសម័យរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ ថ្នាក់ទី ១២ ហើយក៏មិនធ្លា.ប់.កា.ត់សក់រហូតដល់ចូលធ្វើការ និង ប្រឡូកក្នុងវិស័យសិល្បៈ។

ប៉ុន្តែថ្ងៃនេះ ត្រូវកា.ត់សក់ឱ្យខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយរបស់ថ្នាក់ដឹកនាំកំពូល។ ជាការទទួលយក មិនមែនប.ង្ខំ ប៉ុន្តែជាមោទកភាព ក្នុងការចូលរួមសម្រាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ។

អរគុណលោកពូ Fay SamAng និង អ្នកបង Chanlakhena Chorn សម្រាប់ការផ្តល់ឱកាសក្នុងការសម្តែងតួអង្គដ៏សំខាន់នៃបទចំរៀងប្រវត្តិសាស្រ្តមួយបទនេះ»៕ ប្រភព៖ ប្រជាប្រិយ