អស្ចារ្យណាស់! ទីក្រុងចំនួន៣ របស់​កម្ពុជា ទទួលជ័យលាភីជា ទីក្រុងទេសចរណ៍…

ភ្នំពេញ៖ ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប បានចូលរួមប្រឡង.ប្រ.ណាំ.ង ហើយទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាត​អាស៊ានលើកទី៣ សុពលភាពឆ្នាំ២០២២-២០២៤ ដែលគ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នា គណៈគម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននឹងកំពុងជំរុញចលនាប្រឡងប្.រ.ណាំ.ងទីក្រុងស្អាត ទាំងនៅកម្រិត.ថ្នា.ក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាត (Smart City) នៅក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០២១ និងដោយមានការ.គាំ.ទ្.រ.ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអ.នុ.ម័.ត និងដាក់អនុវត្តន៍ជាផ្លូវការ កាលពីវេទិការទេសចរណ៍អាស៊ាន ឆ្នាំ២០២១៥៕ ប្រភព៖ ខ្មែរណូត