ពិតជាគិតគូមែន! ចង់ឱ្យកូនឆាប់បានប្តីត្រុវម្តាយណាត់ឱ្យជួបកំលោះជាង ២០ នាក់ក្នុងមួយថ្ងៃ ដើម្បើ…

ថ្មីៗនេះ មាននារីជនជាតិចិនម្នាក់ ខណៈត្រឡប់ទៅលេងស្រុកកំណើត ក៏ត្រូវបានគ្រួសារឪពុកម្តាយណាត់ឱ្យជួបមើលមុខមើលចិត្តកំលោះៗក្នុងមួយថ្ងៃជិត ២០ នាក់ ព្រោះតែខ្លាចនាងអត់ប្តី។

នារីខាងលើនេះ មានឈ្មោះថា Ju អាយុ ២៣ ឆ្នាំ នាងធ្លាប់ធ្វើការនៅខេត្តក្វាងតុង ហើយក៏សម្រេចចិត្តលាឈប់ទៅកាន់ស្រុកកំណើតនាខេត្តថៃកាំងវិញ។

ខណៈទៅដល់ភ្លាម ឪពុកម្តាយ ក៏ដូចជាបងប្អូនរបស់នាងចោមរោមសួរនាំរឿងរៀបការមិនឈប់ឡើយ ព្រោះតែឃើញនារីនៅជុំវិញផ្ទះ សុទ្ធតែរៀបការមានគ្រួសារអស់ទៅហើយ។

ដូច្នេះគ្រួសាររបស់ Ju ក៏ចាប់ផ្តើមណាត់ឱ្យនាងទៅជួបមើលមុខជាមួយកំលោះៗ ក្រែងលោត្រូវចិត្តនឹងអាលបានរៀបការនឹងគេ។ យ៉ាងណាមិញ ប្រពៃណីនៃការមើលមុខរបស់ស្រុកនោះ គឺគេតម្រូវឱ្យឪពុកម្តាយរបស់ខាងប្រុសមកជាមួយដែរ ចំណែក Ju ត្រូវត្រៀមខ្លួនតាំងពីម៉ោង ៧ ព្រឹក ហើយនៅម៉ោង ៨ ទើបមានមនុស្សប្រុសមកផ្ទះនាងម្តងម្នាក់ៗ។

នាងត្រូវចំណាយពេលក្នុងការមើលខ្លួននេះ រហូតដល់ម៉ោងជាង ៥ ល្ងាច ដោយសរុបក្នុងរយៈពេលត្រឹមមួយថ្ងៃនាងត្រូវជួបមនុស្សចំនួន ២០ នាក់ឯណោះ។

ក្នុងនោះ បើមានបុរសណាត្រូវចិត្ត នាងក៏សុំលេខទូរស័ព្ទទុកមកទាក់ទងគ្នានៅតាមក្រោយ៕ ប្រភព៖ ប្រជាប្រិយ