ពិតជាគួឲ្យចាប់ចិត្តមែន! តារារះក្នុងពិភព​អេត​ចាយ បានចេញពន្លកថ្មីពីរោះអស្ចារ្យបើ…

វីដេអូមួយ ដែលបង្ហាញក្មេងស្រីជំទង់ម្នាក់ មានអាយុខ្ទង់ ១៤-១៥ ឆ្នាំ បានបង្ហើរបទចម្រៀងយ៉ាងពិរោះរណ្តំ កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងក៏
ដូចសម្តែងការកោតសរសើរដល់នាងជាខ្លាំងតែម្តង ព្រោះតែម្នាក់ៗមិននឹកស្មានថា នាងអាចមានទឹកដមសំឡេងដ៏ពិរោះដល់ថ្នាក់ហ្នឹង។

ក្មេងស្រីមានរូបស្រស់សោភាពុំត្រូវបានស្គាល់ឈ្មោះរូបនេះ សព្វថ្ងៃនេះ នាងកំពុងធ្វើការនៅកន្លែងទិញចូលអេតចាយដ៏ធំមួយកន្លែង នៅក្នុងទីក្រុង
ភ្នំពេញ។

តែយ៉ាងណាមិញ ងាកមកស្តាប់ទឹកដមសំលេងរបស់នាងវិញ គឺពិតជាមិនធម្មតានោះទេ ពោលគឺអាចនិយាយបានថាតារាចម្រៀងអាជីពមួយចំនួនមិន
ស្មើឡើយ។

ជាក់ស្តែង នាងអាចបកស្រាយទាំងបទចម្រៀងសម័យ និងសូម្បីស្មូត គឺពិតជាពិរោះខ្លាំងណាស់ ដោយនាងចេះប្រើសំលេងលើកដាក់ ជាពិសេសគ្រហឹម និងចេះប្រើអឿន ប្រៀបដូចតារាជើងចាស់ម្នាក់អុីចឹង។

ជាមួយគ្នានេះផងដែរ មហាជនសង្ឃឹមថា នាងនឹងអាចក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ នៅថ្ងៃអនាគត ហេតុនេះ សូមជួយចែករំលែកផង៕ ប្រភព៖ CEN News