តារាចម្រៀងស្រីរូបស្រស់សំនៀងពីរោះ អ៊ីវ៉ា នៅជិតប្អូនស្រីកាលណាស្មានថាកូនភ្លោះតាមពិត…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា ជាតារាចម្រៀងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈ

ជាច្រើនឆ្នាំ និងកំពុងតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រមិនថាតែ​យុវវ័យ ចាស់ ក្មេង សុទ្ធតែទទួលស្គាល់នូវសមត្ថភាព រូបរាងស្រស់ស្អាតគួរ

ឲ្យស្រលាញ់ ​និងទឹកដមសំនៀងរបស់កញ្ញាដ៏ពីរោះ ។ ទទឹមនឹងការជោគជ័យ និងមានភាពល្បីល្បាញក្នុងវិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងដែលមាន

ស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ នៅតែបង្ហាញពីជីវិតរស់នៅបែបសាមញ្ញៗតែថ្លៃថ្នូរនៅឯស្រុកកំណើត ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីឡើយ។

យ៉ាងណាមិញ នេះបើតាមរូបថតមួយចំនួនដែលបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ គឺកញ្ញា និងប្អូនស្រីច្រើនតែតែងខ្លួនសាមញ្ញៗ

សុភាព តែបែបថ្លៃថ្នូរ មិនឆើតឆាយខ្លាំងពេក ប៉ុន្តែមើលទៅពិតជាស្រស់ស្អាតទាក់ទាញម្យ៉ាង។ ជាក់ស្ដែង ដូចរូបភាពដែលនាង ទើបតែបានបង្ហោះ

ជាមួយប្អូនស្រី ក្នុងឈុតពណ៌ឈាមជ្រូក នេះមើលទៅសឹងតែច្រលំស្មានតែបងបង្អូនភ្លោះទៅហើយ គឺស្រស់ស្អាតសាមញ្ញខ្លាំងមែនទែន ៕ ប្រភព៖ Khmerload

សូមទស្សនារូបភាពខាងក្រោម៖