សារព័ត៌មាន KAN បានរាយការណ៍ថា ពេលនេះ ការឆ្លងវីរុសប្រភេទថ្មីដែលក្លាយពូជពី អូមីក្រុង ចំនួន២០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេស
អ៊ីស្រាអែល។ វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ដែលគេស្គាល់ថា BA2 ត្រូវបានរកឃើញអំឡុងការធ្វើតេស្តហ្សែនសំណាកអ្នកជំងឺ។ វាមានផ្ទុ.ក.បម្រែបម្រួលច្រើន
ជាង អូមីក្រុង ទម្រង់ដើមហើយអាចសាហាវជាង។ BA2 ត្រូវបានគេឃើញជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីប៉ុន្មានសប្តាហ៍មុន ហើយគេសង្ស័យថា
វាមានប្រភពចេញមកពីប្រទេសឥណ្ឌា។ វីរុសបំប្លែងខ្លួនក្លាយពូជថ្មីនេះ ក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី កាណាដា និង
សិង្ហបុរី។ ក្នុងរបាយការណ៍របស់ KAN ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមានក្តីព្រួ.យ.បា.រ.ម្ភអំពីការវិវត្តថ្មីនេះ។ ក្នុងរយៈពេល១០ថ្ងៃកន្លង
មកនេះ ប្រទេសអ៊ីស្រាអែលមានអ្នកឆ្លងកូវីដក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ដោយកើនឡើងពី១២,០០០ករណីក្នុងមួយថ្ងៃ ដល់៤៨,០០០ករណី ប៉ុន្តែក្រុម
អ្នកជំនាញជឿថា ចំនួនអ្នកឆ្លងពិតប្រាកដ ទំនងជាខ្ពស់ជាងនេះឆ្ងាយណាស់។ ចំនួនអ្នកជំងឺធ្ង.ន់.ធ្.ងរក៏បានចាប់ផ្តើមកើនឡើងដែរ។ មានអ្នក
ជំងឺ២៨៣នាក់កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹង១៣៦នាក់កាលពីមួយសប្តាហ៍មុន។ លើសពីនេះ អ្នកជំងឺថ្មីចំនួន២៨៤នាក់ត្រូវបានចាត់ទុកថា ធ្ង.ន់.ធ្ងរ
ពោលគឺកើនឡើង ១៨៩% បើធៀបនឹងសប្តាហ៍មុន៕ ប្រភព៖ កម្ពុជាថ្មី