ចេញ​ពិន្ទុ​សិស្ស​និទ្ទេស A ទូទាំង​ប្រទេសភ្នំពេញលេខ១ លេខ​ពីរ​…

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី ២៧-២៨ ខែធ្នូ មានបេក្ខជនចំនួន ៧២០១៦ នាក់ ស្មើនឹង ៦៥,៦៥ ភាគរយបានជាប់

បាក់ឌុបនៅឆ្នាំ ២០២១នេះ។ នេះបើតាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅម៉ោង ២ រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២។

បើតាម​ក្រសួង​អប់រំ បេក្ខជនគ្រប់រាជធានីខេត្តទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់។ ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញ​ចំនួន ៥៦៥ នាក់,

ខេត្តសៀមរាប ១៥៣ នាក់, កណ្ដាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩

នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨

នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរ

មានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕ ប្រភព៖ កម្ពុជាថ្មី