ក្រសួងអប់រំ ប្រកាសថា ​បេក្ខជនពុំចាំ.បា.ច់មកមើលលទ្ធផលនៅមណ្ឌប្រឡងឡើយ

រាជធានីភ្នំពេញ៖ តាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១

នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសនារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២២នេះ​ ខណៈខេត្តដទៃទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា

ឆ្នាំ២០២២។ យ៉ាងណាមិញ ក្រសួងបញ្ជាក់ថា លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសដោយការផ្.សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វ.ផ្សាយ

នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំ.បា.ច់មកតាមដានលទ្ធផលនៅមណ្ឌប្រឡងឡើយ៕

ប្រភព៖ ប្រជាប្រិយ