សូមជូនដំណឹង ! ចំនួនសរុបកើនដល់ ជិត ១ម៉ឺននាក់ហើយ សម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួង​សុខាភិបាលបានជូនដំណឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០​ឲ្យប្រជាពលរដ្ឋដឹងថាក្រសួង​សុខាភិបាល​ បានធ្វើតេស្ត​អ្នកប៉ះពាល់​សរុប​ទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងនោះ មានករណីវិជ្ជមាន​កូវីដ-១៩ ថ្មី ចំនួន ២៣នាក់។

យ៉ាងណាមិញនាព្រឹកថ្ងៃទី៤ ខែធ្នូនេះ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលសុទ្ធតែអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅសល់សំណាកចំនួន ៧៩ផ្សេងទៀត ដែល​វិភាគបន្ត​នៅថ្ងៃទី៤ ខែធ្នូនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕

Related posts

Leave a Comment