ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបជិត៩ពាន់នាក់ ដែលក្នុងចំនួននោះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ហើយ

បើយោងតាមគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ២ខែធ្នូឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ៨៧៦៦នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។
នៅថ្ងៃទី ២ខែធ្នូឆ្នាំ ២០២០ក្រសួងសុខាភិបាលបានយកវត្ថុសំណាកដែលនៅសល់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៨១នាក់ បូកបន្ថែមនិងវត្ថុសំណាកដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥៥៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមាន កូវីដ ១៩ ថ្មី ចំនួន០២នាក់

ទី១.ស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធានាយកដ្ឋាពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩)។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្រ្តីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២.ស្រ្តីជនជាតិខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្រ្តីខាងលើ )ជាបុគ្គលិកធនាគារការឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្ត វត្ថុសំណាក របស់ស្រ្តីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ គឺវិជ្ជមាន វីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Related posts

3 Thoughts to “ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបជិត៩ពាន់នាក់ ដែលក្នុងចំនួននោះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ១៩នាក់ហើយ”

  1. I am sure this post has touched all the internet people, its really really pleasant paragraph on building up new weblog. Celine Hewett Mose

  2. I have been browsing online more than 2 hours today, yet I never found any interesting article like yours. It is pretty worth enough for me. In my view, if all webmasters and bloggers made good content as you did, the internet will be much more useful than ever before.| Brigitta Benson Stefanie

  3. Muchas gracias. ?Como puedo iniciar sesion?

Leave a Comment