ហេតុតែល្បី ! កូនខ្មែរនៅកូរ៉េឈ្មោះ E E ហេតុតែគាំទ្របទ “ពឺតៗ” ខំច្រៀងតាមលោកខេមរៈ សិរីមន្ត តែសម្លេងវិញមិនបាច់ថ្លែង..(មានវីដេអូ)

ប្រិយមិត្តប្រាកដជាបានស្តាប់រួចមកហើយបទចម្រៀងដែលចេញជាផ្លូវការបានប្រមាណ១ខែ បទ “ពឺតៗ” របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុង ផលិតកម្ម រស្មីហង្សមាស កំពុងតែបន្តឆក់យកការគាំទ្រយ៉ាងគំហុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥឡូវនេះទៀតបទដែលមានទំនុកភ្លៀងឡូយមួយនេះ កំពុងស៊ីដាច់គេនៅប្រព័ន្ធបណ្ដាញសង្គម Tiktok ថែមទៀតផង។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ បទចម្រៀងនេះនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែល Cover វីដេអូសម្រាប់បទមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានទាំងខាងប្រទេសថៃ ប្រទេសឡាវ និងនៅប្រទេសវៀតណាម យ៉ាងច្រើនព្រោងព្រាតទៀតផង បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះមិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ នៅក្នុង YouTube ក៏កំពុងតែកើន View ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រើតៗដល់ទៅជិត 7 លានដងទៅហើយ។។

យ៉ាងណាមិញប្រិយមិត្តជាច្រើនកំកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះទៀត ក្រោយពីឆក់យកការគាំទ្រយ៉ាងគំហុកដោយគ្រាន់តែទើបចេញជា Audio បែបនេះ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

 

 

Related posts

Leave a Comment