ជីវិតកម្សាន្ដតារាស្រីរបស់ខ្មែរ៣ដួង បានធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងនាឆ្នាំ២០២១នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាអំឡុងឆ្នាំ២០២១នេះ គេសង្កេតឃើញតារាចម្រៀងស្រីរបស់ខ្មែរ៣រូប បានធ្វើរឿងដ៏អស្ចារ្យផ្ទុះការគាំទ្រ និងសរសើរច្រើនពីមហាជន ខណៈដែលតា​រា​ស្រី​ទាំង​៣​រូបនេះ​ បាន​រំលេច​ចេញ​នូវ​បទ​ចម្រៀ​ង​ផ្សេងៗ​គ្នា​ ដោយបាន​បញ្ចូល​គ្នា​នៅ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​យ៉ាង​ល្អ​ឯក​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​តារាចម្រៀង​ស្រី​ទាំង​៣​រូប​របស់​ខ្មែរ​ ដែល​កំ​ពុង​ទទួលបាន​ការសរសើរ​ និង​អង្រួន​បេះដូង​អ្នក​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​នោះ​រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ​គេ​កត់សម្គាល់ថា កាលពីរ​យប់​ថ្ងៃទី​ ២២ ​ខែតុលា​ ឆ្នាំ​ ២០២១​កន្លងទៅ នាង​បានធ្វើឱ្យ​មហាជន​និង​អ្នកគាំទ្រ​ផ្ទុះ​ការចាប់​អារម្ម​ណ៍ហើយ​សរសើរ​ខ្លាំង​ស្រប​ពេលដែល​នាង​បង្ហា​ញ​ខ្លួន​ ចូលរួម​សម្ដែង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​កម្ម​វិធី​«MEKONG-KOREA FRIENDSHIP CO NCERT»​ខណៈដែល​នាង​បានបង្ហាញ​នូវ​សិល្ប​: វប្បធម៌​កម្ពុជា​ដ៏​អស្ចារ្យ​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ពី​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​តារាចម្រៀង ពេជ្រ សោភា នា​រាត្រី​ថ្ងៃទី​ ២៨​ ខែតុលា​ ឆ្នាំ ​២០២១ ​កន្លងទៅនេះ ​នាង​ក៏បាន​ធ្វើឱ្យ​មហា​ជន​និ ង​អុ្ន​ក​គាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ផងដែរ​ បន្ទាប់​ពី​នាង​បានបង្ហាញ​វត្តមាន​ច្រៀង​ និង​សម្តែង​ដ៏​អស្ចា​រ្យ​នៅក្នុង​កម្មវិធី​ Miss Universe Cambodia២០២១​។ ​ដោយ​កាលនោះ ពេជ្រ សោភា​បាន​នាំយក​ទម្រង់​នៃ​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ​គឺ​ល្ខោនខោល​មក​បង្ហាញ​នៅលើ​ឆាក​យ៉ាង​អស្ចារ្យ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាចម្រៀង ទេព បូ​ព្រឹក្ស ថ្មីៗ​នេះ​នាង​ក៏បាន​បញ្ចេញ​នូវ​ស្នាដៃ​MV​ចម្រៀង​របស់ខ្លួន​បទ​«​វីរ​នា រី​»​ខណៈដែល​បទ​នេះ​ ទើប​ចេញ​MV​ផ្លូវការ​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ផ្ទុះ​ការគាំទ្រ ​និង​ចែករំលែក​កក្រើក​ពេញ​បណ្ដាញ​សង្គម​តែម្តង​។ ​ចំពោះ​MV​បទ «​វីរ​នារី​»​នេះ​ ត្រូវបាន​គេ​ដឹងថា​ទេព បូ​ព្រឹក្ស ថវិកា​អស់​៦០០​លាន​រៀល ​ដើម្បី​ផលិត​បទ​នេះ​ឲ្យ​បាន​ល្អ​បំផុត​៕ ប្រភព៖ កម្ពុជាថ្មី