ជួយចែករំលែកចំណេះដឹង!! មានសៀវភៅចាស់ៗអាចបរិច្ចាគទៅឲ្យបណ្ណាល័យសហគមន៍អង្គការផ្កាយសមុទ្របាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការផ្កាយសមុទ្រ ជាអង្គការដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ 2006 មកម្លេះ ដែលកំពុងធ្វើការជាមួយកុមារក្រីក្រកម្ពុជា ក្នុងកម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និងកម្មវិធីសហគមន៍។ អង្គការនេះបានបង្កើតគម្រោងជា ច្រើននៅក្នុងកម្មវិធីសហគមន៍របស់ខ្លួន ដែលក្នុងនោះរួមមានគម្រោងបណ្ណាល័យសហគមន៍ ដែលចាប់ផ្តើមបង្កើតនៅក្នុងឆ្នាំ 2014។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់នឹងពេលនេះ បណ្ណល័យសហគមន៍របស់អង្គការផ្កាយសមុទ្រមានចំនួន ៥ ទីតាំង ដែលមាន 4 ទីតាំង ស្ថិតនៅខណ្ឌស្ទឹងមានជ័យ និង 1 ទីតាំងទៀត ស្ថិតក្នុងខណ្ឌច្បារអំពៅ។ បណ្ណាល័យ សហគមន៍នេះប្រមូលផ្តុំសៀវភៅអាន និងរូបភាពជាច្រើនប្រភេទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានដូចជា សៀវភៅ អានសម្រាប់កុមារ សៀវភៅចំណេះដឹងទូទៅ ទស្សនាវត្តីសុខភាព សៀវភៅរូបភាព សៀវភៅរឿងនិទាន និងសៀវភៅភាសាអង់គ្លេសកម្រិតស្រាល។ កន្លងមក អ្នកអានរបស់បណ្ណាល័យសហគមន៍ របស់អង្គការផ្កាយសមុទ្រមានចាប់ពីអាយុ 4 ដល់ 50 ឆ្នាំជាង ដែលអ្នកអានភាគច្រើនជាកុមារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការកើនឡើងនៃចំនួនអ្នកអានជាគំហុក បានធ្វើឲ្យបណ្ណាល័យចំនួន 3 ត្រូវការសៀវភៅអានជាច្រើនក្បាល ដូច្នេះ ប្រសិនជាបងប្អូន ដែលមានសៀវភៅចាស់ៗ ឬសៀវភៅដែលលែងប្រើ អាចធ្វើការបរិច្ចាកទៅកាន់បណ្ណាល័យសហគមន៍របស់ អង្គការផ្កាយសមុទ្រ ដោយធ្វើការទាក់ទងទៅកាន់លេខ 098 977 981។ សម្រាប់លោកអ្នកដែលចង់បរិច្ចាកជាថវិកាដើម្បី ចូលរួមចំណែកក្នុងការទិញសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យសហគមន៍នេះ ក៏អាចធ្វើការបរិច្ចាគតាមរយៈ គណនី

ABA: 002 345 589 Indochina Starfish Foundation
Pi Pay: 098 977 981 ISF Cambodia
ACLEDA: 3864-04264699-99 Indochina Starfish Foundation (ISF)

ប្រភព៖ ខ្មែរណូត