អុញនោះ! ពេជ្រ សោភា សុំចិត្តហ្វេន កុំយករូបខ្លួនទៅដាក់ក្នុងបទភ្លេងថៃ ជាដាច់ខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានផ្តាំផ្ញើទៅកាន់ហ្វេនៗទាំងអស់ ហាមយករូបរបស់ខ្លួនទៅដាក់ក្នុងបទចម្រៀង ឬក៏ភ្លេងរបស់ថៃជាដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតារាស្រីរូបនេះ បានសរសេរជាសារខ្លី ដើម្បីបញ្ជាក់ទៅហ្វេនៗ ហាមយករូបភាពរបស់ខ្លួន ទៅពាក់ព័ន្ធនឹងភ្លេង ឬចម្រៀងរបស់ថៃ​ ដោយសំណេរពេញនៅខាងក្រោម៖ ខ្ញុំសុំចិត្តហ្វេនរបស់ខ្ញុំ សូមកុំយករូបភាពខ្ញុំ ប្រើប្រាស់ក្នុងបទភ្លេងរបស់សៀមឬក្នុងសាច់ភ្លេងរឿងរបស់សៀម(ថៃ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពេជ្រ សោភា មិនបាននិយាយបញ្ជាក់ពីរឿងរ៉ាវលម្អិតនោះឡើយ ដោយត្រឹមតែសារខ្លី ក៏មហាជនអាចកាត់យល់បានដែរ៕ ប្រភព៖ Khmerload