តោះយល់ដឹងពី ផ្លូវ​ល្បឿន​លឿន​មិន​មែន​អ្នក​ណា​ក៏​ឡើង​បាន​ទេ! យានជំនិះ​ច្រើន​ប្រភេទ ត្រូវ​កំណត់​មិនឲ្យ​បើកបរ​លើឡើយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។ ក្នុងនោះដែរយានជំនិះប្រភេទម៉ូតូធំក៏មិនអាចបើកឡើងលើផ្លូវល្បឿនលឿនបានដែរ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រៀមនឹងក្រាលស្រទាប់ជាន់លើគេបង្អស់ហើយ ដោយក្រាលដល់ស្រទាប់នេះហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺជិតសាងសង់រួច ចេញជារូបរាង នេះគឺជាការចាប់ផ្តើមថ្មីដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំជាយូរមកហើយ។ ទន្ទឹមនេះដែរផ្លូវល្បឿនលឿន ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយខាងមុខនេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ ល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដែលជាតំបន់ សក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹង អាច បញ្ចប់ ការសាងសង់ មុន កាលកំណត់ ហើយ គ្រោង នឹងដាក់ ឲ្យ ដំណើរការ នៅ ចុងឆ្នាំ ២០២២ ខាងមុខ ខណៈសព្វថ្ងៃនេះ ដំណើរការផ្លូវល្បឿនលឿន កំពុងធ្វើការ យ៉ាងសកម្ម លើ ការសាងសង់ ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរំលឹកថា ចិនបានសន្យាជំរុញបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹម ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការ ស្វាគមន៍កិច្ចប្រជុំASEANនៅខេត្តព្រះសីហនុដែលនឹង ប្រព្រឹត្តិ ទៅនាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសន្យានេះ ខណៈដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាការងារជាមួយ លោកWen Gang អនុប្រធានក្រុមហ៊ុន គមនាគមន៍និងសំណង់ ចិនCCCC (China Communications Construction Company Limited) នៅក្នុងទីក្រសួងប៉េកាំងប្រទេសចិន ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ

អត្ថបទដោយ៖ Sabay News