ជួយចែករំលែកផង!!! តោះមកដឹងពី លក្ខណៈពិសេស របស់ ចាប៉ីដងវែង ដែលអ្នកមិនធ្លាប់ដឹងពីមុនមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ជាខួបឆ្នាំទី ៥ ដែល ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តទៅនេះ កម្ពុជាថ្មី សូមបង្ហាញលក្ខណៈពិសេស នៃ ចាប៉ីដងវែង ដែលលោកអ្នកមិនធ្លាប់ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ៖

– សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ។

– សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ។

– សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត។

– សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែ​គ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ភ្លេង​ធំៗ​ទាំង ៤ សម្រាប់​លេង​កំដរ​ពេល​ច្រៀង​ទោល និង​ឆ្លើយឆ្លង​រួមមាន​៖

១. បទ​ផាត់ជាយ​៖ ប្រើ​សម្រាប់​នមស្សកា (​គុណព្រះរតនត្រ័យ​) ​រំលឹក​គុណគ្រូ មាតា បិតា​)​។​

២. បទ​សំពោង​៖ ប្រើ​សម្រាប់​បង្ហាញ​អារម្មណ៍​កំសត់ និរាស​ព្រាត់ប្រាស​។​

៣. បទ​ផាត់ជាយក្លាយ​៖ ប្រើ​សម្រាប់​រៀបរាប់​ដំណើររឿង​វែង​អន្លាយ​។​

៤. បទ​នគររាជ​៖ ប្រើ​សម្រាប់​ជូនពរជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ចាប៉ី​ជា​ឧបករណ៍​តន្ត្រី​ដែល​ទទួល​ឥទ្ធិពល​ពី​ពុទ្ធសាសនា ​និង​ប្រើប្រាស់​ក្នុង​ជីវភាព​ខ្មែរ​ដូចជា ​សម្រាប់​ការ​សម្ដែង​ចាប៉ី​ក្នុង​ន័យ​អប់រំ ​និង​សម្ដែង​ក្នុង​ភ្លេង​ការ អារក្ស និង​មហោរី ដែល​ខុស​ពី​ពិណ​ជា​ឧបករណ៍​តន្ត្រី​សម្រាប់​លទ្ធិទេវនិយម ប្រើ​ប្រគំ​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ថ្វាយ​អាទិទេព។ ឯកសារ​ស្រាវជ្រាវ​ដោយ​ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញ​ថា វត្តមាន​ចាប៉ី​ក្នុង​វប្បធម៌​ខ្មែរ កើត​មាន​ឡើង​មុន​ឆ្នាំ ​១៤៣២ (សតវត្សរ៍​ទី​១៥) ​ទៅ​ទៀត៕

ប្រភព៖ កម្ពុជាថ្មី