មានរយ:ពេល៣ឆ្នាំហេីយ «ល្ខោនខោល» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពី៣ឆ្នាំមុន «ល្ខោនខោល» របស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ពោលគឺ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ហេីយមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាខួប៣ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោនខោល ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការនេះជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដែលជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់កម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយក៏បានធ្វេីឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោនខោល ជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)។ យោងតាមរយៈសិលាចរឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប K.566 គ.សករាជ ៩៧៩ បានពណ៌នាថា អង្គម្ចាស់ ម្នាក់ នាម “វ្រៈកម្រៈតេងឥសានសិវៈ” លោកគឺ ជា ប្រធាន ក្រុម នាដ ខោល ដែលត្រូវនាំយកមនុស្សមួយក្រុមពី “ខេត្រវ្យាធៈបុរៈ” ឱ្យទៅ បម្រើនារាជវាំង “ជ័យឥន្ទ្រនាគគិរី” នាផ្ទះនាដខោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោង តាមសៀវភៅ ល្ខោនខោល របស់ព្រឹទ្ធាចារ្យ ផ្នែក វប្បធម៌ខ្មែរ និង តែងនិពន្ធ លោក ពេជ្យ ទុំក្រវ៉ិល បាន សរសេរ ថា នៅ លើ សិលាចារឹក K.99 ប្រាសាទសំបូរ ព្រៃគុក នា សតវត្សរ៍ទី១០ គេឃើញ មានទម្រង់ ល្ខោន មួយ ឈ្មោះ «ភាណី» រ្មាំ ឬរមាំភាណី ជាអ្នក រាំភាណី សុទ្ធតែ ជាប្រុស ហើយ ត្មឹន ភាណី ជាតន្រ្តីករ សម្រាប់ ល្ខោន នេះ ក៏ សុទ្ធ តែជា ប្រុស ផងដែរ។ យ៉ាងណាវិញអ្នកប្រវត្តិវិទូផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗទៀត មិនទាន់ទទួលស្គាល់ថា ល្ខោនខោល ដាច់ខាតត្រូវតែសម្ដែងតែបុរសនោះទេ ព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយអំពីការលើកឡើងនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោនខោល ត្រូវបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា “ទម្រង់ខ្លី”។ ការនេះយើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រទះក្នុងសិលាចរឹកមួយចំនួនទៀតដូចជា សិលាចរឹកនៅវត្តប្រម៉ា ខេត្តសៀមរាប K.1229C ចារឹកនៅ ស.វទី៩ គ.សករាជ ៩៧៩ និយាយពី ពីព្រាហ្មណ៍បុរាហិតម្នាក់ នៅវ្យាធៈបុរៈ បានបញ្ជូនមនុស្សឱ្យទៅបម្រើក្នុងរាជវាំង ក្នុងនោះតម្រូវឱ្យ «វាប» (អានថា វាប៉ៈ) មានន័យថា សាក ឬ មកសម មនុស្ស៦នាក់ត្រូវទៅផ្ទះនាដខោល (ផ្ទះអ្នករាំរបាំខោល)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកឯកសារខ្លះ បានសរសេរថា ប្រវត្តិ និងដើមកំណើត សម្រាប់សំគាល់ល្ខោនខ្មែរ ត្រូវបានគេស្គាល់តាមរយៈការចារជា ក្បាច់លោត នៅតាមជញ្ជាំងប្រាសាទពីព្រោះពួកគេចង់បង្ហាញពីការឆ្លងកាត់ជំនាន់មួយទៅជំនាន់មួយ ដោយការចងចាំ និងការនិយាយតៗគ្នាពីមាត់មួយទៅមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទ្រង់ទ្រាយ នៃសិល្បៈត្រូវបានបង្កើតឡើងមុនសម័យអង្គរ។ ល្ខោនខោល ជាល្ខោនដែលមានវ័យចំណាស់ជាងគេបំផុត និងមានការគោរពពីសំណាក់ប្រជាពលរដ្ឋខ្មែរបង្ហាញពីរបៀបវិន័យសង្គម រស់នៅ និងសាសនា ដែលផ្សារភ្ជាប់ពីទំរង់ល្ខោនខ្មែរ និងអ្នកកាន់ពុទ្ធសាសនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោនផ្សេងទៀតចាប់ផ្តើមក្រោយសម័យអង្គរ ដូចជាសម័យលង្វែក សម័យឧ្តុង្គ និងសម័យចតុមុខ ។ បទភ្លេងល្ខោនដែលល្បីល្បាញបានចងក្រងឡើងដោយខ្សែរឿងជាច្រើន និងទេវកថា។ ប្រភេទនៃល្ខោនសម្គាល់លក្ខណៈ ផ្សេងៗគ្នាដោយប្រើប្រាស់ភ្លេង និងអត្ថបទភ្លេងដកចេញពីប្រជុំមាតិការឿងបន្ទរតាម ដូចជាល្ខោនមហោរី និងល្ខោនគែន ជាដេីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសតវត្សទី២០ មានតូរ្យតន្ត្រីសម័យ នៃល្ខោនប្រជាប្រិយ ដូចជាល្ខោននិយាយមានការលូតលាស់ ទាំងល្ខោន និងមុខវិជ្ជាតន្ត្រី។ បន្ទាប់ពីធ្លាក់ក្នុងរបបខ្មែរក្រម សិល្បករ និងវិចិត្រករដែលនៅរស់រានមានជីវិតពីរបបនោះ បានរួមកម្លាំងគ្នា បង្កើតសាកលវិទ្យាល័យវិចិ្រតសិល្ប: ដោយគោលការណ៍ជាបឋម ដើម្បីការពារថែរក្សា និងទប់ស្កាត់ មិនឱ្យហិនហោចនូវសម្បត្តិវប្បធម៌ដែលជាកេរតំណែលពីដូនតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តន្ត្រី និងរបាំ ត្រូវបានគេផ្តល់តម្លៃ និងអាទិភាពខ្ពស់ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ១៩៦០ និងឆ្នាំ១៩៨០ បានធ្លាក់ចុះម្តងទៀត។ ល្ខោនជាច្រើនបានងើបឡើងវិញហើយបន្តសកម្មភាពដោយដើរសម្ដែងសិល្បៈ រកចំណូលចិញ្ចឹមជីវិតនៅតាមទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យល័យសិល្បៈ និងរោងល្ខោនជាតិ។ វាត្រូវបានឆ្លងកាត់នូវប្រវត្តិសាស្ត្រ អូសបន្លាយដ៏យូរអង្វែងជាមួយថ្លុកឈាម។ រូបរាង្គល្ខោនរបស់ខ្មែរបានអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងហើយប្រែប្រួលទៅតាមលក្ខណៈខ្មែរ៕ ប្រភព៖ CNC