កំពុង​ព្រួយបារម្ភ!!! ក្រសួងប្រកាសរកឃើញវីរុសថ្មីឈ្មោះ«អូមីក្រុង»បម្លែងពីជំងឺកូវីដ១៩ និងឆ្លងលឿន ហើយពិភពលោក​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រកាស​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​មានឈ្មោះ​ថា​«​អូ​មី​ក្រុង​»​ដែល​បា​នបំប្លែ​ង​ពី​ជំងឺ​កូ​វី​ដ​១៩ មាន​រក​ណី​ឆ្លង​លឿន​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ស្តី​ពី​ការ​រក​ឃើញ និង​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ វ៉ង់​ថ្មី​ឈ្មោះ អូ​មី​ក្រុង បាន​លើក​ឡើង​ថា ស្ថានភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​លើ​បណ្តា​ប្រទេស​លើ​សកលលោក និង​នៅ​ក្នុង​តំបន់​មានការ​វិវត្តន៍​ដោយ​មានការ​បំប្លែង​ខ្លួន​ន​វីរុស​កូដ​-១៩​ថ្មី​ៗ ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ពិភពលោក​នូវ​កំណើន​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​ថ្មី​ៗ​នេះ​មានការ​លេច​ចេញ​នូវ​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ថ្មី – B.1.1.529 ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ថ្មី​នេះ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សាកលលោក​ដែល​អ្នកបច្ចេកទេស​អង្គការ​សុខភាព​ពិភពលោក​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការ​ចម្លង​រហ័ស​របស់​វា​រង់ B.1.1.529 នេះ​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ កិច្ចប្រជុំ​របស់​ក្រុម ប្រឹក្សា​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក ស្ដី​ពី​ការ​វិវឌ្ឍន៍​នៃ​មេរោគ SARS-CoV2 (TAG-VE) បាន​វាយតម្លៃ​វ៉ា​ដ្យ​ង់ SARS-Cov-2 ថ្មី B.1.1.529 និង​បាន​កំណត់​ឈ្មោះ​វីរុស​នេះ​ហៅ​ថា អូ​មី​ក្រុង (Omicron)» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​ថា ដើម្បី​ការពារ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​នូវ​ការ​ចម្លង​វីរុស​ប្រភេទ​ថ្មី​ខាងលើ​នេះ និង​ដើម្បី​បន្ត​និរន្ត​ភាព​នៃ​ការ​រស់នៅ​ក្នុង​ប​ក្រ​តី​ភាព​ថ្មី​ក្នុង​សង្គម​កម្ពុជា ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋ​មន្តី ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដូច​តទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សូម​បន្ត​អនុវត្ត​វិធានការ​សំខាន់​ៗ ជា​ពិសេស​សូម​បន្ត​អនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ​» ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ រួម​ទាំង​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ចាំបាច់​នានា​ដូច​ជា ការ​ពាក់​ម៉ាស់​ឱ្យ​បាន​ត្រឹមត្រូវ អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ញឹកញាប់ ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ១,៥​ម៉ែត្រ​ឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​កែ​លម្អ​ខ្យល់​ចេញចូល​នៃ​ទីធ្លា​ក្នុងផ្ទះ ឫ​ទីតាំង​ការងារ ឫ​ទីតាំង​ប្រកប​របរ​រកស៊ី​ទទួលទាន​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញ ចូល និង​ទទួល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​ដូ​ស​មូលដ្ឋាន​ទាំងអស់​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក អំពី​ករណី​សង្ស័យ​ណាមួយ​ដែល ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ខុស​ប្លែក​ធម្មតា​នៃ​រោគ​សញ្ញា ឬ​ជំងឺ និង​ត្រូវ​នៅ​ដាច់​ដោយឡែក​ដើម្បី​កុំឱ្យ​មានការ​ចម្លង​បន្ត ទៅ​អ្នក​ដែល​នៅ​ជិត​ខ្លួន​ឬ​ក្រុម​គ្រួសារ​ខ្លួន​ក្នុង​កំឡុង​ពេល​រង​ចាំ​ការ​វិភាគ​ដើម្បី​រក​វីរុស​កូ​វី​ដ​-១៩​ថ្មី​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​គ្នា ជា​ពិសេស​ជន​ដែល ងាយ​រង​គ្រោះ និង​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយ​បុគ្គល​ម្នាក់​ៗ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ការពារ​ខ្លួន ព្រមទាំង​គ្រួសារ និង​សហគមន៍​ត្រូវ​លើកកម្ពស់​ការ​ចូលរួម តាមដាន និង​អនុវត្ត​វិធានការ​ការពារ និង​ស្វែងរក​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ធ្ងន់​ៗ ជាដើម​៕ ប្រភព៖ កោះសន្តិភាព