ទាំងស្អាតទាំងក្លាហាន!!! ពេជ្រ ចរណៃ ប្តេជ្ញាបន្តក្បាច់គុនខ្មែរល្បុក្កតោរហូតដល់ដង្ហើមចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដាន និងគាំទ្រ តារាសម្តែងដ៏ល្បីកញ្ញា ពេជ្រ ចរណៃ ប្រាកដជាធ្លាប់បានជ្រាបនៅសមត្ថភាពដ៏ពិសេសរបស់តារាស្រីរូបនេះ ដែលក្រៅតែពីសម្តែង តារាស្រីដ៏ឆ្នើមរូបនេះ ក៏មានជំនាញយ៉ាងបុិនប្រសប់ខាងផ្នែកក្បាច់គុនបុរាណខ្មែរ គឺគុនល្បុក្កតោខ្មែរ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ផ្អែកតាមបទសម្ភាសន៍រវាង កញ្ញា ពេជ្រ ចរណៃ និងសារព័ត៌មានក្នុងស្រុកមួយ តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ និងឆន្ទ:ខ្ពស់ ក្នុងគោលដៅថែរក្សា ការពារ និងបន្តមរតកក្បាច់គុនបុរាណខ្មែរយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាសទាក់ទងទៅនឹងព័ត៌មានដែលខាងថៃគេប្រកាសថាខ្មែរកូពី ឬតែចាំតែចម្លងពីខាងគេ បានន័យថាឈុតគុនល្បុក្កតោ ឬក្បាច់គុនល្បុក្កតោ ដែលខ្មែរយកទោដាក់នៅMiss Universe នឹងគឺថាខ្មែរកូពីពីខាងថៃ ត្រង់ចំណុចនេះហើយដែលធ្វើឲ្យនាងខ្ញុំប្រតិកម្ម នាងខ្ញុំទទួលយកអត់បាន ព្រោះថានាងខ្ញុំជាកូនខ្មែរ នាងខ្ញុំនៅតែបន្តហ្វឹកហាត់ និងផ្សព្វផ្សាយនៅមរតកក្បាច់គុនបុរាណខ្មែរល្បុក្កតោ រហូតដល់ដង្ហើមចុងក្រោយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែលថា ក្រៅតែពីអាជីពជាតារាសម្តែង កញ្ញា ពេជ្រ ចរណៃ ក៏មានអាជីពជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ ដែលបានជួយផ្សព្វផ្សាយ និងបង្ហាត់បង្រៀនយុវជនវ័យក្មេងកម្ពុជាជាច្រើនរយនាក់ ឲ្យបានស្គាល់ពីមរតកគុនបុរាណខ្មែរថែមទៀតផង៕ ប្រភព៖ Khmerload