ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ តាម​ការសង្កេត​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​ឈុត​តំណាង​ជាតិ​របស់​បវរ​កញ្ញាក​ម្ពុ​ជា ២​រូប ត្រូវ​បាន​បញ្ចេញ​ជា​សារ​ធា​រណៈ​នៅ​លើ​បណ្តាញ​សង្គម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​ទាំង​២​រូប ​ដែល​ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​គឺ​ឈុត​Miss Grand Cambodia 2021​និង​ឈុត​Miss Universe Cambodia 2021​ដែល​នឹង​ក្លាយជា​ការតាមដាន​ក្នុងការ​ប្រឡង​សម្រស់​ខ្នាត​ធំ​លំដាប់​ពិភពលោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ឈុត​ទាំង​២​នេះ​ គេ​រំពឹង​ថា​នឹង​ទទួល​ការចាប់អារម្មណ៍​នឹង​គាំទ្រ​ខ្លាំង ​នៅ​លើ​ឆាក​អន្តរជាតិ​ខណៈ​មហាជន​សុទ្ធតែ​យល់ថា ​ឈុត​តំណាង​ជាតិ​ទាំង​នោះ​គឺ​ពិតជា​មាន​ភាព​អស្ចារ្យ​និង​មាន​អត្ថន័យ​ច្បាស់​ សម្រាប់​ការ​បង្ហាញ​ពិភពលោក​ដែល​សាកសម​បំផុត​សម្រាប់​បវរ​កញ្ញា​តំណាង​ឲ្យ​កម្ពុជា​ទាំង​២ រូប​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ឈុត​តំណាង​ជាតិ​ព្យញ្ជនៈ​ខ្មែរ នឹង​លើក​មក​ប្រ កួត​Miss Grand International២០២១ ដែល​ពេលនេះ កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា កំពុង​នៅ​ថៃ​នា​សមុទ្រ​ភូ​កេ​ត​ហើយ​ត្រៀម​រួចរាល់​សម្រាប់​ការ​គ្រង​ឡើង​ឆាប់ៗ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ស្តែង​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២១​ស្ថាប័ន​Miss Grand Cambodia​បាន​បង្ហាញ​ឈុត​តំណាង​ជាតិ​ដែល​នឹងត្រូវ​គ្រង​ដោយ Miss Grand Cambodia 2021​គឺ​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា។ ​នៅលើ​ផេ​ក​ផ្លូវការ​Miss Grand Cambodia បាន​បង្ហោះ​ភ្ជាប់​រូបភាព​ដ៏​អស្ចារ្យ​នោះ​ថា​ឈុត​នេះ​មានឈ្មោះ​ថា​ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយ​ធម៌​(NationalCostume Miss Grand Cambodia 2021)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​ថា ​យើង​បាន​នាំ​យក​ទាំង​ព្យញ្ជនៈ​ខ្មែរ​ដួង​ព្រលឹង​ជាតិ​និង​ឆ្នេរ​ខ្សាច់​ស​ស្អាត​នា​ខេត្ត​ព្រះសីហ​នុ​បូក​បន្ថែម​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណីត​នៅ​ក្នុង​ឈុត​មួយ​នេះ​ នៅ​លើ​ឆាក​អន្តជាតិ ក្នុង​កម្មវិធី MissGrand International 2021​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ឈុត​តំណាង​ជាតិ​ជា​ផ្លូវការ​មានឈ្មោះ​ថា​ឈុត «​វប្បការិកា ចត្វា​និមិត្ត »​នឹងត្រូវ​បានជ្រើសរើស​ជា​ឈុត​តំណាង​ជាតិ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​Miss Universe លើក​ទី​៧០​ឆ្នាំ​២០២១​នៅ​ប្រទេស​អ៊ីស្រាអែល​។​ឈុត​នេះ​គ្រង​ដោយ​កញ្ញា ងី​ន ម៉ា​រ៉ា​ឌី បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​ជាមួយគ្នានេះដែរ​ឈុត​តំណាង​ជាតិ​ដែល​ច្នៃ​ឲ្យ​កញ្ញា ងិន ម៉ា​រ៉ា​ឌី ម្ចាស់​ម្កុដ​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២១​បាន​រំលេច​ចេញ​ជា​រូបរាង​ហើយ​ ខណៈឈុត​នេះ​ កំពុង​ទទួល​បាន​ការ​គាំទ្រ​និង​សរសើរ​ខ្លាំង​ពី​មហាជន​ព្រមទាំង​អ្នកប្រើប្រាស់​បណ្តាញ​ស​ង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុត​ដែល​រំលេច​ឡើង​ឆាប់ៗ​នេះ​លើ​ឆាក​អន្តរជាតិ ​ត្រូវ​បាន​ទស្សនិកជន​ជឿជាក់​ថា ​ប្លែក​និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​។ ​លើសពីនេះ​ក៏​មាន​ការ​យល់ថា ងិន ម៉ា​រ៉ា​ឌី អាច​បង្ហាញ​នូវ​អ្វី​ដែលជា​ភាព​អស្ចារ្យ​របស់​ស្ត្រី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕ ប្រភព៖ កម្ពុជាថ្មី