គ្រាន់តែឮឈ្មោះគួរឲ្យខ្លាច ​«សិលាបណ្តាសា» ដុំថ្មបីដុំ ក្លាយជាកន្លែងថតរូបថ្មីមួយកំពុងល្បីល្បាញ ដែលមហាជនចង់ទៅគ្រប់គ្នា គឺនៅក្នុងខេត្តមួយនេះសោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុងព្រះសីហនុ៖ ស្ថិតនៅឆ្ងាយប៉ុន្មានពីដើមឈើចាំស្នេហ៍ ដែលជាដើមឈើនៅចំទ្រូងផ្លូវនៃវិថីជំទាវម៉ៅ រមណីយដ្ឋានមួយថ្មី ដែលគេស្គាល់ឈ្មោះថា សិលាបណ្តាសា បានសាងភាពភ្ញាក់ផ្អើល និងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ទៅកម្សាន្ត និងថតរូប ដោយសារតែភាពប្លែក និងឈ្មោះចម្លែក កម្របានឃើញនៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំណែកឯទេសភាពនៅក្នុងរមណីយដ្ឋានសិលាបណ្តាសានេះវិញ គឺឃើញថាមានទិដ្ឋភាពស្រស់ស្អាត មានស្មៅពណ៌បៃតងស្រស់ និងដុំថ្មធំៗចំនួន៣ដុំ ដោតសុីគ្នា អមដោយព្រៃឈើព័ទ្ធជុំវិញ ដែលបង្កជាបរិយាកាសស្រស់ស្រាយ និងរំសាយអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តទៅតំបន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សម្គាល់ផងដែលថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានកែប្រែមុខមាត់ និងប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ធំ និងមមាញឹកមួយ ក្រោយឃើញមានការសាងសង់នៅផ្លូវគមនាគមន៍ថ្មីៗ រួមទាំងមានអាគារខ្ពស់ៗជាច្រើនថែមទៀតផង៕ ប្រភព៖ Khmerload

ចង់ឃើញថាតើ រមណីយដ្ឋានថ្មីនេះ ប្លែក និងមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖