ក្តៅៗ មានហេតុការណ៍ភ្ញាក់ផ្អើល!! ឮ​សំឡេង​ដក​កាំ.ភ្លើ.ង​គំ​រា​.​ម​ក្នុង​បន្ទប់​ផ្អើលអ្នក​ជិតខាង លុះ​សួរនាំ​ទៅបែជាថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គូស្នហ៍មួយគូបានឈ្លោះប្រកែកគ្នារហូតដកកាំ.ភ្លើ.ងគំរា.មនារីជាសង្សារផ្អើលអស់អ្នកជិតខាងប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ បែរជាអះអាងថា ពួកគេប្រលែងគ្នាទេ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល៤ល្វែង ក្រោយវត្តទួលសង្កែ ជាន់ទី៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតខាង សុំមិនប្រាប់អត្តសញ្ញាណបានរាយការណ៍ប្រាប់សមត្ថកិច្ចអោយដឹងថា មុនកើតហេតុ គឺពួកគាត់លឺសូរសម្លេងឈ្លោះប្រកែក និងវា.យត.ប់គ្នាពេញក្នុងបន្ទប់ជួលជាន់ទី៣ ដោយបានលឺសម្លេងស្ត្រីម្នាក់ស្រែកអោយគេជួយទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តទៀតថា ហើយគាត់ក៏បានលឺសម្លេងបុរសជាគូស្នេហ៍នោះស្រែកគំ.រា.មថា យកកាំ.ភ្លើ.ងមកបា.ញ់ស.ម្លា.ប់គូសង្សារចោលតែម្តង តែពួកគាត់មិនបានឃើញកាំ.ភ្លើ.ងនោះទេ គ្រាន់តែលឺសម្លេងប៉ុណ្ណោះ ហើយមានការព្រួយបារម្ភពីសុវត្ថិភាពស្ត្រីជាគូស្នេហ៍ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ និងទំនាក់ទំនងហៅម្ចាស់ផ្ទះជួលអោយគោះទ្វារហៅគូស្នេហ៍ទាំង២នាក់នោះចេញមកសួរនាំ ពេលនោះក៏ឃើញនៅលើខ្លួនភាគីខាងស្រីមានស្នាមជាំ.ក និងជាំម្រាមដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅចំពោះមុខសមត្ថកិច្ច នារីរូបនោះបានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេមិនបានឈ្លោះ.ប្រកែ.កគ្នាទេ គឺពួកគាត់គ្រាន់តែប្រលែងគ្នាលេង ហើយប្តីរបស់គាត់លេងដៃធ្ងន់ពេក ទើបនាងស្រែក និងច្រានចេញ បណ្តាលឲ្យប្តីគាត់ខ្ទាតប៉ះនឹងទ្វារ ក៏លឺសម្លេងដល់អ្នកជិតខាង ធ្វើឱ្យយល់ច្រឡំថា ពួកគាត់ឈ្លោះប្រកែកគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរូបនោះបន្តទៀតថា ចំណែកគាត់មានស្នាមជាំ មូលហេតុគឺដោយសារប្តីរបស់គាត់លេងខាំទេ ។ ដោយឡែកការលើកឡើងថា មានដកកាំ.ភ្លើ.ងគំរា.មនោះនាងបានបដិសេធន៍ថា ប្តីគាត់មិនបានដកកាំភ្លើ.ងគំរា.មគាត់ដូចការណ៍រាយការណ៍របស់ប្រជាពលរដ្ឋទេ ។​ ជាមួយគ្នានោះដែរ បុរសដែលជាគូស្នេហ៍នោះក៏បានអះអាងថា ពួកគាត់គ្រាន់តែប្រលែងគ្នាលេងសោះ ក៏ប្តឹ.ងសមត្ថកិច្ចដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា អ្នកជិតខាងបានលួចប្រាប់ថា គូស្នេហ៍នេះពិតជាឈ្លោះប្រកែកគ្នាមែន តែដោយសារស្ត្រីខាងលើស្រលាញ់ប្តីពេក ទើបមិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ច ។ ក្រោយកើតហេតុសមត្ថកិច្ច បាននិយាយអប់រំគូស្នេហ៍មួយគូនោះ ដើម្បីកុំធ្វើអ្វីបង្កសម្លេងរំខានដល់អ្នកជិតខាងទៀត និងបានសុំទោស រួចក៏បំបែកផ្លូវគ្នារៀងៗខ្លួនអស់ទៅ ៕ ប្រភព៖ កោះសន្តិភាព