ស្ទើរតែមិនគួរឱ្យជឿ!!! អាចម៍ដំរីអាចច្នៃឲ្យមានប្រយោជន៍ ស្រីលង្កា កែច្នៃអាចម៍ដំរីធ្វើជាក្រដាសសៀវភៅ អាចលក់ចេញទូទាំងពិភពលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចម៍ដំរីបានក្លាយទៅជារបស់ដ៏មានតម្លៃមួយនៅក្នុងប្រទេសស្រីលង្កា ខណៈដែលប្រទេសជាច្រើនបានមើលរំលងនូវគុណតម្លៃរបស់វា។ ហើយជាធម្មតាយើងតែងតែលឺថា គេយកដើមឈើនិងរុក្ខជាតិផ្សេងៗមកផលិតជាក្រដាស់ ប៉ុន្ដែសម្រាប់ប្រទេសស្រីលង្កា បែជាយកអាចម៍ដំរីមកកែច្នៃធ្វើជាក្រដាស់សៀវភៅទៅវិញ ហើយថែមទាំងអាចលក់ចេញទូទាំងពិភពលោកថែមទៀតផង។ដែលហេតុការណ៍នេះគឺជារឿងមួយដែលអស្ចារ្យនិងស្ទើរតែមិនគួរឱ្យជឿទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅក្នុងប្រទេសស្រីលង្កា មានសិប្បកម្មដ៏ធំមួយដែលមានឈ្មោះថាECO MAXIMUS ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧ ដោយលោក Thusitha Ranasinghe។ ដែល ECO MAXIMUSនេះ គឺជាសិប្បកម្មកែច្នៃអាចម៍ដំរីទៅជាក្រដាសសៀវភៅដ៏មានប្រជាប្រិយភាពមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនដែលចង់ទិញហ្រ្វេនឆាយរបស់ Aunty Coco សូមទំនាក់ទំនងតាមរយៈ​ របៀបដែលសិប្បកម្មនេះផលិតក្រដាស់គឺពិតជាមានច្រើនដំណាក់កាលខ្លាំងណាស់ ដោយដំបូងពួកគេយកអាចម៍ដំរីទៅហាលដើម្បីឱ្យបាត់ក្លិន ហើយយកទៅស្ងោររយៈពេល១ម៉ោងដើម្បីឱ្យសម្លាប់មេរោគ បន្ទាប់មកយកទៅធ្វើការសំងួត។ តមកទៀត គេក៏យកវាទៅបំបែកនិងសង្កត់ចូលគ្នាឱ្យចេញជាក្រដាស់។ ចុងក្រោយបំផុតគេក៏ដាក់វាចូលម៉ាស៊ីនកាត់ទៅតាមទំហំនៃសៀវភៅនីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផលិតក្រដាស់សៀវភៅដោយយកលាមកសត្វមកកែច្នៃដូច្នេះ គឺពិតជាជួយដល់បរិស្ថានច្រើនមែនទែន។ ពោលគឺមិនចាំបាច់កាប់ដើមឈើដូចមុន ដែលជាហេតុធ្វើឱ្យរកើនឡើងកំដៅផែនដី និងប៉ះពាល់ដល់បរិស្ថានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សិប្បកម្មមួយECO MAXIMUS កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនូវទូទាំងប្រទេសស្រីលង្កា ហើយថែមទាំងបានធ្វើការនាំចេញសៀវភៅទៅកាន់ទីផ្សារក្រៅស្រុកជាង៣០ប្រទេសថែមទៀតផង៕ ប្រភព៖ Business Cambodia