ខ្មែរអស្ចារ្យ!!! ឈុតតំណាងជាតិ បវរកញ្ញាទាំង៣រូប ត្រៀមបង្ហាញលើឆាកអន្តរជាតិ ពិតជាប្រណីត និងអត្ថន័យខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ ច្រើនឆ្នាំកន្លងមកហើយ ដែលគេឃើញប្រទេសកម្ពុជាបានបង្កើតកម្មវិធីប្រកួតបវរកញ្ញា ដើម្បីជ្រើសរើសស្ត្រីខ្មែរដែលមានទាំងសមត្ថភាព និងសម្រស់ទៅចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាលើឆាកអន្តរជាតិ។ ពិតណាស់ ច្រើនឆ្នាំមកនេះ វិស័យបវរកញ្ញាប្រទេសកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសមានបងប្អូនប្រជាជនខ្មែរជាច្រើនបានគាំទ្រ និងផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំងដល់បវរកញ្ញាខ្មែរ ដែលបានជាប់ក្លាយជាម្ចាស់ជ័យលាភីត្រៀមទៅប្រកួតលើឆាកអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលបវរកញ្ញាចំនួន៣រូប ដែលមានឱកាសទៅចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាលើឆាកអន្តរជាតិនាឆ្នាំ២០២២១នេះ ដែលតំណាងឲ្យកម្មវិធីផ្សេងគ្នានោះមានដូចជា Miss Grand Cambodia Miss Universe Cambodia និង Miss World Cambodia។ ដោយបវរកញ្ញាខ្មែរឆ្នាំ២០២១ទាំង៣រូបនេះ គេដឹងនិងឃើញពីសមត្ថភាព ទេពកោសល្យ ភាពជឿជាក់ និងសម្រស់ស្រស់ដ៏ស្រសស្អាតមិនចាញ់អតីតបវរកញ្ញាមុនៗប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ បវរកញ្ញាខ្មែរតំណាងឲ្យកម្មវិធីMiss Grand Cambodia Miss Universe Cambodia និង Miss World Cambodia បាននាំយកនូវឈុតតំណាងជាតិដ៏ប្រណីត ដើម្បីបង្ហាញលើឆាកអន្តរជាតិ ឲ្យពិភពលោកបានឃើញនិងស្គាល់។ ហើយឈុតតំណាងជាតិទាំងនោះ សុទ្ធសឹងតែឆ្នៃឡើងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ហើយឈុតទាំងនោះមានឈ្មោះដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ Miss Grand Cambodia ២០២១

កញ្ញា ប៉ូគឹមថេង សុតធីតា កំពុងចូលរួមប្រកួត Miss Grand International 2021 នៅលើទឹកដីប្រទេសថៃ ដោយឈុតតំណាងជាតិរបស់នាងមានឈ្មោះ ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ ហើយឈុតមួយនេះមានព្យព្ជានៈទាំង ៣៣តួ បូករួមនឹង តួលេខខ្មែរពីលេខ១ដល់លេខ៩ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២៖ Miss Universe Cambodia 2021

កញ្ញា ងិន ម៉ារ៉ាឌី តំណាងឲ្យកម្មវិធី Miss Universe Cambodia 2021 ដែលត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស អ៊ីស្រាអែល នាពេលខាងមុខនេះ ហើយនាងនឹងយកឈុតតំណាងជាតិដែលទាក់ទងទៅនឹង ល្ខោនខោល បង្ហាញលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe 2021នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣៖ Miss World Cambodia 2021

កញ្ញា ភុំ សោភ័ណ្ឌ តំណាងឲ្យកម្មវិធី Miss Wolrd Cambodia 2021 ដែលនាងត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស Puerto Ricoខាងមុនេះ ហើយនាងនឹងយកឈុតតំណាងជាតិមានឈ្មោះ យក្សរាមសូរ។

ប្រភព៖ Khmerload