ពិតជាភ្ញាក់ផ្អើល​ខ្លាំងណាស់!!! ក្រោយ​បង្ហាញ​ឈុត​ប៊ី​គី​នី ស្រី​ស្អាត ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពេល​នេះ​កំពុង​ផ្ទុះ​ការ​នាំមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ កញ្ញាប៉ូគីមថេង សុតធីតា ពេលនេះកំពុងផ្ទុះការនាំមុខសំឡេងបោះឆ្នោតរកជើងខ្លាំងស្លៀកឈុតហែលទឹកបានស្អាត និងដើរបានសមជាងគេ ក្រោយមកផ្តុំគ្នាបង្ហាញសមត្ថភាព។ ប៉ូគីមថេង សុតធីតា បានធ្វើអោយគេភ្ញាក់ផ្អើលបំផុត ក្រោយពេលនាងបង្ហាញសមត្ថភាពលើឆាកម្តងៗឃើញថា ប្រកបដោយជំនឿជឿជាក់គ្រប់កាយវិការចេញមក គឺនាងគ្រប់គ្រងស្ថានការបានយ៉ាងល្អ មិនអាចមើលស្រាលនាងបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរយៈការបោះឆ្នោតលើផេក Miss Grand បានបង្ហាញឈ្មោះថា ឈុតប៊ីគីនីនារីស្រស់ស្អាតជាងគេដែលតំណាងប្រទេសមួយៗគ្រងឡើងកំពុងប្រដេញសំឡេងគ្នា ក្នុងនោះប្រទេសកំពូលពីលេខ១ មាន (វៀតណាម បន្ទាប់មកកម្ពុជា ឥណ្ឌូនេស៊ី ហ្គាតេម៉ាឡា និងមីយ៉ាន់ម៉ា) ការបង្ហាញនេះធ្វើអោយមានការភ្ញាក់ផ្អើល ហើយរំពឹងថា កម្ពុជា យើងអាចរក្សាលំដាប់ទី២ ហើយឆ្ពោះយកទី១ កំពូលគេបាននាពេលប្រកាសលទ្ធផល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខភាពកម្ពុជា ប៉ូគីមថេង សុតធីតា កំពុងជាប់បំពេញបេសកកម្មប្រកួត Miss Grand International 2021 នៅសមុទ្រភូកេត ប្រទេសថៃ ដោយភាពយកចិត្តទុកដាក់។ បើទោះបីជាគេមិនដឹងថា វាសនា របស់នាងឆក់យកបានកម្រិតណា តែយើងឃើញថា សុតធីតា ប្រឹងប្រែងណាស់ដើម្បីជាតិកម្ពុជាយើង។ នាងស្យង់អារម្មណ៍មិនតិចទេ រាល់ការដាក់ភារៈកិច្ចអោយធ្វើតាមរយៈប្រធានគ្រប់គ្រងបវរកញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ប៉ូគីមថេង សុតធីតា បានឡើងឆាកប្រកួតជាថ្មីទៀត ក្នុងឈុតហែលទឹករំលេចដងខ្លួន គល់ភ្លៅ និងរាងដ៏ស្រស់ស្អាត។ នាងបានដើរក្នុងដំណើរមួយល្អប្រកួតដោយទឹកមុខជឿជាក់ ហើយលេងជាមួយឆាកលម្អដោយទេសភាពនៅលើសមុទ្រភូកេត នាងរឹតតែចាយសម្រស់មិនធម្មតាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ល៉ោះហើយទើប សុតធីតា ក្លាយជាបេក្ខភាពលេចធ្លោប្រចាំប្រទេសអាស៊ាន ខណៈបេក្ខភាពមកពីប្រទេសក្នុងតំបន់សុទ្ធតែមើលទៅប្រជែងគ្នា ទាំងថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។ សុតធីតា មិនដែលតាំងខ្លួនថា ជាអ្នកខ្លាំងនោះទេ រាល់ពេលជិតឡើងឆាក នាងរមែងនិយាយថា ភ័យបុកពោះជានិច្ច។ ប៉ុន្តែផ្ទុយពីការនិយាយនេះ ឃើញថាសភាពពិតនាងក្លាហានមិនអន់ជាងគេ ការបំពេញតួនាទី គឺចេញមកមិនមានឧបសគ្គអ្វីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិញ្ញាសាបន្តទៀត ប៉ូគីមថេង សុតធីតា និងបេក្ខនារីមកពីប្រទេសផ្សេងទៀត នៅជួបគណៈកម្មាការជាច្រើនរូប ដើម្បីធ្វើបទសម្ភាសន៍រៀងៗខ្លួននូវចំណេះដឹងទូទៅ និងសមត្ថភាពនិយាយភាសាអង់គ្លេស។ លើសពីនេះ កម្ពុជា ទទួលបានការភ្ញាក់ផ្អើលជាថ្មី ព្រោះស្មានមិនដល់ដោយប្រទេសទាំង៥ គឺជាម្ចាស់ក្សត្រី ទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ការចូលរួមទទួលទានអាហារពេលល្ងាចជាមួយលោកអគ្គនាក Nawat និងអនុប្រធាន គឺលោកស្រី Teresa Chaivisut និង ម្ចាស់មកុដ MGI 2020 Abena។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ Top 5 រួមមាន ៖ វៀតណាម, កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងហ្គាតេម៉ាឡា ។ នាពេលជួបជុំអាហារល្ងាចនោះ ក៏ខាងអ្នករៀបចំបាន Live video នៅលើផេកបវរកញ្ញាធំនៃ Miss Grand ធ្វើអោយហ្វេនៗនៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានយីអ៊ុនខ្ពស់ ទាំងមិនទាន់ឈានឡើងលើឆាកធំប្រជែងគេឯង។ ប្រភព៖ កោះសន្តិភាព