មិនធម្មតា! អុីអុី កូនកាត់ខ្មែរ-កូរ៉េ មានឱកាសធ្វើពិធីការិនី បានប្រាក់​រហូតដល់ទៅ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពុកម៉ែ បងប្អូន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងតាមដាន កូនខ្មែរដ៏ល្បីនៅប្រទេសកូរ៉េ កញ្ញា អ៊ី អ៊ី បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលកូនកាត់ខ្មែរ-កូរ៉េ ដ៏មានសមត្ថភាពរូបនេះ ទទួលបានឱកាសជាពិធីការិនី នៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីរបស់កូរ៉េ ដែលផ្សាយពីវប្បធម៌កម្ពុជា-កូរ៉េ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅក្នុងវីដេអូបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ម៉ាក់អ៊ី អ៊ី បានទម្លាយឲ្យដឹងពីការងាររបស់កូនស្រីបណ្តូលចិត្តយ៉ាងដូច្នេះថា៖ ហ្វេនៗអាណិត អ៊ី អ៊ី អត់? គេស៊ូណាស់ឥលូវ គេស៊ូខ្លាំងណាស់ឥលូវ តែអ៊ី អ៊ី អាចរកលុយបានណា ថតប៉ុស្តិ៍ទូរទស្សន៍នៅកូរ៉េគេហៅគេហៅថត គាត់ថតពីវប្បធម៌ពាក់ព័ន្ធនឹងវប្បធម៌កូរ៉េ ហើយនិងវប្បធម៌ខ្មែរ នៅក្នុងសាច់រឿងរបស់គេនឹងនិយាយភាសាកូរ៉េផង ភាសាខ្មែរផង… ថតមួយថ្ងៃ២៨សន្លឹក ហើយគាត់ត្រូវអង្គុយបកប្រែព្រោះនិយាយវគ្គខ្មែរផង វគ្គកូរ៉េផង អាណិតកូនណាស់ ប៉ុន្តែគាត់ថតមួយសាច់រឿងនឹង បាន៣ពាន់ដុល្លារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅកូនកាត់ខ្មែរ-កូរ៉េ ដ៏មានសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាត អ៊ី អ៊ី ក៏ធ្លាប់បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតរាំដ៏ធំមួយ ប៉ុន្តែមិនទាន់បានជាប់នៅឡើយទេ តែទោះជាយ៉ាងណាក្មេងស្រីរូបនេះ និងបន្តចូលរួមប្រកួតក្នុងកម្មវិធីបន្តបន្ទាប់ទៀត ដើម្បីបំពេញបំណងឲ្យទាល់តែបាន៕ ប្រភព៖ Khmerload