កុំប្រហែស ! ជំងឺដំបៅក្រពះមួយប្រភេទនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នគេសង្កេតឃើញ មានប្រជាជនខ្មែរយើង កំពុងប្រឈមនឹងបញ្ហាសុខភាព ជាមួយជំងឺច្រើនប្រភេទ ក្នុងនោះជំងឺដែលកើតលើប្រព័ន្ធរំលាយ ដូចជាជំងឺដំបៅក្រពះ ប្រភេទ Peptic ត្រូវបានចាត់ទុកជាប្រភេទជំងឺមួយដែលកើតឡើងញឹកញាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបៅក្រពះ ប្រភេទ Peptic គឺកើតឡើងត្រង់ចុងក្រពះ និងខាងលើពោះវៀនតូចបន្តិច ដែលត្រូវបានបង្កឡើងតាមរយៈការបង្ករោគដោយបាក់តេរី ឈ្មោះ Helicobacter pylori ​និងការប្រើប្រាស់ថ្នាំប្រភេទប្រឆាំងនឹងការរលាក( anti-inflammatory ) រយៈពេលយូរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការមានអារម្មណ៍ស្រ្តេស ការញ៉ាំអាហារហឺរ និងអាហារមានជាតិខ្លាញ់​ មិនមែនជាមូលហេតុនាំឲ្យ មានជំងឺដំបៅក្រពះទេ តែវាអាចបង្កឲ្យជំងឺនេះកាន់តែមានសភាពធ្ងន់ធ្ងរបាន ។ ជំងឺនេះមានរោគសញ្ញាមួយចំនួនដែលលោកអ្នកអាចធ្វើការកត់សម្គាល់បានដូចជា មានក្ដៅក្រហាយក្នុងក្រពះ មានអារម្មណ៍ថាតឹងណែនពោះ ហើមពោះ ភើ និងក្អួតចង្អោរជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺដំបៅក្រពះប្រភេទ Peptic មួយចំនួនគ្មានចេញរោគសញ្ញាទេ ។ ករណីខ្លះ ជំងឺនេះ អាចបង្កឲ្យ មានសភាពធ្ងន់ធ្ងរ ដែលមិននឹកស្មានដល់ក៏មាន ។ រោគសញ្ញាធ្ងន់ធ្ងរទាំងនេះរួមមាន មានក្អួតឈាមតាមមាត់( ពណ៌ក្រហម ឬពណ៌ខ្មៅ) មានជុះឈាមពណ៌ខ្មៅ ហត់ពិបាកដកដង្ហើម អស់កម្លាំងខ្លាំង ក្អួតចង្អោរ និងស្រកទម្ងន់គ្មានមូលហេតុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចខាងលើ សូមប្រញាប់ស្វែងរកការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា ៕ ប្រភព៖ Healthy Cambodia