គ្រោះ.ថ្នាក់ណាស់បងប្អូន! វេជ្ជបណ្ឌិតទាំងក្រៅ និងក្នុងស្រុកអះអាងថា ខ្មែរកើតជំងឺកាច៣នេះច្រើន ព្រោះផឹកគ្រឿងកំប៉ុងច្រើន

តាំងពីបុរាណមក ទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងចូលចិត្តញុំាអាហារ ឬភេសជ្ជៈណាដែលមានរសជាតិផ្អែម និងហឹរ ដែលរហូតមកដល់សតវត្សទី២១នេះ ប្រជាជាន

ខ្មែរនៅតែបន្តវប្បធម៌ចូលចិត្ត ញុំាអាហាររសជាតិផ្អែម និងហឹរដដែល។ នេះបើយោងតាមការចុះផ្សាយរបស់ Welthungerhilfe នៅថ្ងៃទី១៨ ខែ០៨ ឆ្នាំ២០១៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ដោយសារតែវប្បធម៌ចូលចិត្តញុំាផ្អែមរបស់ប្រជាជនខ្មែរ ទើបធ្វើឱ្យប្រជាជនខ្មែរជាច្រើនប្រឈមមុខនឹងការកើតជំងឺកាច ៣ គឺជំងឺធាត់ ជំងឺបេះដូង

និងជំងឺទឹកនោមផ្អែម។ ទៀតសោត បើយោងតាមប្រភព ក្រសួងសុខាភិបាល បានប្រកាសផ្សាព្វផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងយ៉ាងដូច្នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផងដែរថា ជំងឺធំៗ៤ដែលប្រជាជនខ្មែរយើងប្រឈមនឹងកើតច្រើនជាងគេគឺ ជំងឺបេះដូង ជំងឺសរសៃរឈាម ជំងឺផ្លូវដង្ហើមរុំារ៉ៃ និងជំងឺទឹកនោមផ្អែម។ ពោលគឺ យើង

បានដឹងយ៉ាងច្បាស់ហើយថា វប្បធម៌ញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែមរបស់ប្រជាជនខ្មែរក៏ជាបញ្ហាធំមួយដែលនាំឱ្យពួកគេប្រឈមនឹងឈឺធ្ងន់ធ្ងរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបើយោងតាម អង្គការសុខភាពពិភពលោក បានចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសជូនពិភពលោកឱ្យបានដឹងថា បុគ្គលដែល

ទទួលទានគ្រឿងកំប៉ុង និងគ្រឿងផ្អែមចាប់ពី ១ទៅ២ កំប៉ុងក្នុងមួយថ្ងៃជាប្រចាំ នោះពួកគេងាយនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយជាទូទៅវា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានហានិ.ភ័យរហូតដល់ ២៦%ឯណោះ។

លើសពីនេះទៅទៀត បើយោងតាមកិច្ចសម្ភាសន៍រវាងក្រុមការងារចាបបៃតងកម្ពុជា(Healthy Cambodia)ជាមួយនឹងលោកវេជ្ជបណ្ឌិត ហៃ ឡូត​ មានមុខងារជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានផ្នែក ជំងឺកុមារ នៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែបានលើកឡើងថា កត្តាប្រឈមធំលើយុវវ័យមួយចំនួនដែលបណ្ដាលមកពីពួកគេទទួលទាននូវគ្រឿង

កំប៉ុង និងគ្រឿងផ្អែមលើសលប់ ដែលវាបណ្ដាលឱ្យយុវវ័យងាយនឹងលើសទម្ងន់ ឬក៏ធាត់។ មិនតែប៉ុណ្ណោះទេ យុវវ័យក៏ងាយនឹងទទួលរងនូវជំងឺទឹកនោមផ្អែមប្រភេទទី២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជំងឺបេះដូងទៀតផង ប្រសិនបើពួកគេញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែមលើសលប់។

ទៀតសោត លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ធ្លាប់បង្ហើបប្រាប់ចាបបៃតងផងដែរថា នៅពេលដែលបុគ្គលណាម្នាក់នៅវ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងចូលចិត្តញុំាគ្រឿងកំប៉ុងច្រើន វាមិនបញ្ចេញផលជំងឺចេញមកក្នុងវ័យក្មេងនោះទេ ប៉ុន្តែនៅពេលបុគ្គលនោះមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅប្រាកដណាស់ពួកគេ

ច្បាស់ជាចាប់ផ្ដើមចេញរោគសញ្ញានៃជំងឺមកភ្លាម ដែលនេះជាអ្វីដែលអ្នកត្រូវដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការចេញផ្សាយរបស់ សមាគមន៍បេះដូងអាមេរិក បានណែនាំថា “យុវវ័យត្រូវតែទទួលទានជាតិស្ករត្រឹមតែ ៣ស្លាបព្រាការហ្វេ (ស្មើ១២ក្រាម) នៅក្នុងមួយ

ថ្ងៃ។ ជាមួយគ្នានេះ សមាគមន៍បេះដូងអាមេរិក បានបន្តបន្ថែមថា ជាទូទៅប្រភេទគ្រឿងកំប៉ុង និងគ្រឿងផ្អែមមានផ្ទុកជាតិស្កររហូតដល់ទៅ ១០ស្លាបព្រាការហ្វ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯណោះ ដែលវាជាបរិមាណផ្អែមលើសលប់ ដូច្នេះទើបវាងាយបង្កហានិ.ភ័យឱ្យយុវវ័យកើតជំងឺច្រើនមុខផងដែរ។

ជាចុងក្រោយ យើងបានដឹងច្បាស់ហើយថា ប្រជាជនខ្មែរមានវប្បធម៌ចូលចិត្តញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែម ដែលជាហេតុធ្វើឱ្យពួកគេប្រឈមកើតជំងឺធាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។ ដូច្នេះដើម្បីចៀសឱ្យឆ្ងាយពីជំងឺទាំងនេះទៅបាន លុះត្រាតែប្រជាជនខ្មែរយើងផ្អាកញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងចាបបៃតងសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់គ្នារៀនកាត់បន្ថយការ់ញុំាគ្រឿងផ្អែមបន្តិចម្តងៗ រួចរៀនរស់នៅជាមួយនឹងអាហារធម្មជាតិៗដូចជា បន្លែ ត្រី

គ្រាប់ធញ្ញជាតិ និងផ្លែឈើវិញ ដើម្បីការពារសុខភាពរបស់បងប្អូនទាំងអស់គ្នាឱ្យកាន់តែរឹងមាំ។

ប្រភព៖Healthy Cambodia