ជូនដំណឹង!!! ក្រសួងវប្បធម៌ តម្រូវអោយអ្នកចូលរួមពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចា.ក់វ៉ាក់សាំងកូវីដ-១៩ លើកលែងចំពោះអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំនួនអ្នកចូលរួម យ៉ាងច្រើនបំផុត ២០០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិធានការ “៣កុំ ៣ការពារ” សំដៅបង្ការហា.និ.ភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្ដង់ដា(SOP) ក្នុងគោលបំណងរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ដែលតម្រូវអោយអ្នកចូលរួមពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចា.ក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល។ ករណីនេះត្រូវបានលើកលែងចំពោះអ្នកដែលមិនបានចា.ក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវពិនិត្យបណ្ណចា.ក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់ ៕ ប្រភព៖ ខ្មែរណូត