និយាយពីថាស្វីត ! លោក សូនី បានបញ្ចេញស្នាដៃដេញព្យាណូយ៉ាងពិរោះជូន Love Riya ស្តាប់ហើយ ក៏សរសើរថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពីលែងលះស្វាមី រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិ ចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនបានកំពុងតែមានការសង្ស័យ ក្រោយលះជាមួយស្វាមីរួច ស្រាប់តែ Love Riya បានបង្ហាញមុខបុរសម្នាក់ដែលមានរូបរាងសង្ហារហើយLove Riya ថែមទាំងស្និតស្នាលជាមួយនិងបុរសម្នាក់នោះគ្រប់ទីកន្លែង និងមើលទៅផ្អែមល្ហែមយ៉ាងខ្លាំងរហូតធ្វើឲ្យមហាជនជាច្រើនគិតថា អ្នកទាំងពីរគឺជាគូស្នេហ៍និងគ្នា ។

ចំពោះសាមីខ្លួនវិញ បានចេញមុខបកស្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ទំនាក់ទំនងគ្នាជាមួយនិងបុរសខាងលើ « ថាបុរសសង្ហាររូបនេះ មិនមានទំនាក់ទំនងអ្វីឱ្យពិតប្រាកដជាមួយអ្នកនាង នូវឡើយនោះទេ។ យ៉ាងណាមិញ អ្នកនាងបានបញ្ចាក់ក្នុង Live ថាគ្រាន់តែជាមិត្តភក្រទេជាមួយ Bro Sony »។

ក្រោយពីបង្ហោះសារបែបនេះមែន តែជាក់ស្តែងគេសង្គេតឃើញថា គឺលើសពីមិត្តភក្ភិ ដែលថារាប់អានគ្នា ដូចពេលនេះជាដើម លោក សូនី បានដេញព្យាណូប៉ុន្មានបទបានយ៉ាងស្ទាត់ជំនាញ ដល់ថ្នាក់ធ្វើឲ្យ Love Riya ក៏ដូចជា ហ្វេនៗ លាន់មាត់សរសើរថាពីរោះៗ គ្រប់ៗគ្នា និងអ្នកទាំងពីរមើលស្និតស្នាលគ្នាខ្លាំងណស់៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment