ប្រុងប្រយ័ត្ន! រកឃើញករណីឆ្លងជំងឺកូវីដ១៩ លើគ្រូបង្រៀននៅភ្នំពេញ ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បាន​​ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះថា ក្រុមការងារតាមសាលានីមួយៗបានធ្វើតេស្តលោកគ្រូអ្នកគ្រូចំនួន ៨,៤៤៤ នាក់ ក្នុងនោះគ្រូបង្រៀនសាលារដ្ឋមានជាង ៥,០០០នាក់ រកឃើញមានវិជ្ជមានចំនួន ២២នាក់ និងគ្រូបង្រៀនសាលាឯកជនជាង ៣,០០០នាក់ ដោយរកឃើញមានវិជ្ជមានចំនួន ៤នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន លោកគ្រូអ្នកគ្រូដែលរកឃើញវិជ្ជមានចំនួន ២៦នាក់នោះ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនរួចហើយ។ ហើយរហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់ពួកគាត់ល្អជាធម្មតាទេ ដោយសារពួកគាត់បានចា.ក់វ៉ាក់សាំងបាន៣ដូសគ្រប់ៗគ្នា៕

ប្រភព៖កម្ពុជាថ្មី